វៀតណាម-EUចុះហត្ថលេខាលើពិធីសារ PCA

(VOVworld) - នារសៀលថ្ងៃទី១៩ វិច្ឆិកា នៅក្រុមប្រឹក្សាសហភាពអឺរ៉ុបនៅទីក្រុង ព្រុច
សែលរបស់ប្រទេសប៊ែលហ្សិក ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប៊ែលហ្សិកនិងជា
ប្រធានគណៈប្រតិភូវៀតណាមអមEUលោក Pham Sanh Chau និងឯកអគ្គរដ្ឋទូត
Stefano Sannion ប្រជានគណៈប្រតិភូអ៊ីតាលីអម EU និងជាដំណាងឲ្យ EU និងប្រ
ទេសជាសមាជិកនានា បានចុះហត្ថលេខាលើពិធីសារលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ
ស្ដីអំពីដៃគូនិងកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យរវាងវៀតណាមនិងEUនិងបណ្ដា
ប្រទេសជាសមាជិក (PCA)។

វៀតណាម-EUចុះហត្ថលេខាលើពិធីសារ PCA - ảnh 1
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្រ័បខ័ណ្ឌ PCA រវាង EU និងវៀតណាម


លោក Stefano Sannion បានវាយតំលៃថា កិច្ចព្រមព្រៀងក្របខ័ណ្ឌ PCA គឺជាការ
បោះជំហានសំខាន់ក្នុងការរឹតបន្តឹងនិងបើកទូលាយថែមទៀតទំនាក់ទំនងរវាងភាគី
ទាំង២លើវិស័យជាច្រើន។នេះក៏ជាកម្លាំងចលករដើម្បីជំរុញការសម្រេចកិច្ចចរចា
អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីEU-វៀតណាម (FTA)​ ដែលត្រូវបានសង្ឈឹមថា
នឹងបានចុះហត្ថលេខានាឆ្នាំ២០១៥។លោក Pham Sanh Chau បានសង្កត់ធ្ងន់ថា កិច្ច
ព្រមព្រៀងក្របខ័ណ្ឌ PCA នឹងរួមចំណែករឹតបន្តឹងថែមទៀតទំនាក់ទំនងសហប្រតិ
បតិ្តការរវាងភាគីទាំង២។
កិច្ចព្រមព្រៀង PCA នេះ​បានបង្ហាញពីកិច្ចសន្យារបស់ EU ក្នុងការរក្សាទំនាក់ទំនង
ដៃគូជាមួយវៀតណាម បើកទូលាយកិច្ចសហប្រតិបតិ្តការទេ្វភាគីលើវិស័យជា
ច្រើន ព្រមទាំងអនុញ្ញាត្តិឲ្យភាគីទាំង២ចែករំលែករាល់ផលប្រយោជន៍រួមក្នុងប្រ
ព័ន្ធច្បាប់ពហុភាគីនិងយន្តការគ្រប់គ្រងទូទាំងពិភពលោក។នេះគឺជាមូលដ្ឋាន
ដើម្បីអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបតិ្តការជាដៃគូប្រកបដោយសមភាព ចីរ
ភាព ស្ថិរភាពរវាងវៀតណាមនិង EU៕

ប្រតិកម្មទៅវិញ

ផ្សេងៗ