វៀតណាម-Venezuela ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ

វៀតណាម-Venezuela ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ - ảnh 1
ទិដ្ឋភាពនៃជំនួនសន្ទនា (រូបថតៈ infonet.vn)

(VOVworld)-នាថ្ងៃទី២២ ឧសភា នៅទីក្រុងហាណូយ ឧត្តមសេនីយ៍ទោ Nguyen
Quoc Khanh អគ្គសេនាធិការរងនៃកងទ័ពប្រជាជនវៀតណាម បានទទួលជួប ជាមួយគណៈប្រតិភូសាលាសភាបណ្ឌិតស្រាវជ្រាវការពារជាតិជាន់ខ្ពស់
Venezuela ដឹកនាំ ដោយនាយកសភាបណ្ឌិត ឧត្តមសេនីយ៍ត្រី Rohelio Manuen
Eridia ដែលកំពុងមានដំណើរបំពេញទស្សនកិច្ចការងារនៅវៀតណាម។

        នៅក្នុងជំនួបនេះ លោក​Nguyen Quoc Khanh បានសង្កត់ធ្ងន់ថា តាំងពីពេល
ដែលវៀតណាមនិងVenezuela បង្កើនទំនាក់ទំនងការទូត (នាខែធ្នូ ឆ្នាំ១៩៨៩) មក
ដល់សព្វថ្ងៃ ទំនាក់ទំនងនៃប្រទេសទាំងពីរមានការអភិវឌ្ឍន៍ដ៏ល្អ ប្រសើក្នុងនោះ
ទំនាក់ទំនង សហប្រតិបត្តិការលើវិស័យការពារជាតិមានការ បោះជំហានថ្មី។
លោក Nguyen Quoc Khanh បានស្នើរថា ភាគីទាំងពីរគប្បី ជម្រុញការផ្លាស់ប្តូរ
គណៈប្រតិភូគ្រប់ជាន់ថ្នាក់នាពេលខាងមុខ សំដៅ បង្កើន ការយល់ដឹងគ្នាទៅ
វិញទៅមក។ ឧត្តមសេនីយ៍ត្រី Rohelio Manuen Eridia បាន សម្តែងថា កងទ័ពនិង
ប្រជាជន Venezuela នឹងរួមប្រកៀកស្មាជាមួយកងទ័ពនិង ប្រជាជនវៀតណាម
ក្នុងបុព្វហេតុកសាងនិងការពារប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ