វៀតណាមកត់ត្រាករណីឆ្លង Covid-19 ចំនួន៩នាក់បន្ថែមទៀតនៅ Da Nang និងហាណូយ

(VOVWORLD) - វៀតណាមបានកត់ត្រាករណីឆ្លងវីរុស SARS-CoV-2 ចំនួន៩នាក់បន្ថែមទៀត រួមមាន៨នាក់នៅទីក្រុង Da Nang និង១នាក់នៅទីក្រុងហាណូយ។ ករណីឆ្លងជម្ងឺទាំងនេះសុទ្ធតែធ្លាប់បានមក ដល់ Da Nang ក្នុងខែកក្កដាកន្លងទៅ។
វៀតណាមកត់ត្រាករណីឆ្លង Covid-19 ចំនួន៩នាក់បន្ថែមទៀតនៅ Da Nang និងហាណូយ - ảnh 1តួរលេខស្ដីពីស្ថានភាពជម្ងឺ Covid-19 នៅវៀតណាម។ 

យោងតាមគណៈកម្មការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងជម្ងឺ Covid-19 បានឲ្យដឹងថា គិតពីវេលាម៉ោង៦រសៀលថ្ងៃទី២៩ កក្កដា ដល់ វេលាម៉ោង៦ព្រឹកថ្ងៃទី៣០ កក្កដា វៀតណាមបានកត់ត្រាករណីឆ្លងវីរុស SARS-CoV-2 ចំនួន៩នាក់បន្ថែមទៀត រួមមាន៨នាក់នៅទីក្រុង Da Nang និង១នាក់នៅទីក្រុងហាណូយ។ ករណីឆ្លងជម្ងឺទាំងនេះសុទ្ធតែធ្លាប់បានមក ដល់ Da Nang ក្នុងខែកក្កដាកន្លងទៅ។

        ដូច្នេះហើយ លើទូទាំងប្រទេស ក្រោយរយៈពេល៩៩ថ្ងៃដោយគ្មាន ករណីឆ្លងជម្ងឺថ្មីនៅក្នុងសហ គមន៍ ចាប់ពីថ្ងៃទី២៥ ដល់ព្រឹកថ្ងៃទី៣០ កក្កដា វៀតណាមបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងសហគមន៍ចំនួន៤៣នាក់នៅ Da Nang Quang Ngai Quang Nam ហាណូយ ទីក្រុងហូជីមិញនិង Dak Lak នាំបរិមាណអ្នកជម្ងឺ Covid-19 សរុបលើទូទាំងប្រទេសឡើងដល់ទៅ៤៥៩ នាក់ ក្នុងនោះមាន៣៦៩នាក់បានជាសះស្បើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ