វៀតណាមកត់ត្រាករណីឆ្លង កូវីដ ១៩ ថ្មីចំនួន៩នាក់ដែលត្រូវបានធ្វើចត្តាឡីស័កភ្លាមបន្ទាប់ពីចូលមកប្រទេស

(VOVWORLD) - ក្នុងចំណោមអ្នកជម្ងឺកូវីដ ១៩ ទាំង៩នាក់ខាងលើ មានជនជាតិវៀតណាម ៤ នាក់និងជនបរទេស ៥ នាក់។ 

ក្រសួងសុខាភិបាលឲ្យដឹងថា គិតចាប់តាំងពីវេលាម៉ោង៦ដល់វេលាម៉ោង១៨ថ្ងៃទី១២ មេសា វៀតណាមបានកត់ត្រាករណីឆ្លង កូវីដ ១៩ ថ្មីចំនួន៩នាក់។ នេះជាករណីនាំចូលពីបរទេសដែលត្រូវបានធ្វើ ចត្តាឡីស័កភ្លាមបន្ទាប់ពីចូលមកប្រទេស។ ក្នុងចំណោមអ្នកជម្ងឺកូវីដ ១៩ ទាំង៩នាក់ខាងលើ មានជនជាតិវៀតណាម ៤ នាក់និងជនបរទេស ៥ នាក់។ រហូតមកដល់ពេលនេះ វៀតណាមមានករណីឆ្លងកូវីដ ១៩ សរុប ចំនួន២៧០៥ នាក់ ក្នុងនោះករណីឆ្លងក្នុងស្រុក ១៥៧០ នាក់៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ