វៀតណាមកត់ត្រាករណីឆ្លងកូវីដ ១៩ថ្មី ជិត ១៦៧.០០០ ករណី ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក

(VOVWORLD) - ដូច្នេះ រហូតមកដល់ពេលនេះ វៀតណាមបានកត់ត្រាករណីឆ្លងកូវីដ ១៩ សរុបចំនួន ៦,១១២,៦៤៨ ករណី។ 

គិតត្រឹមពីម៉ោង ១៦ ថ្ងៃទី ១២ ខែមីនា ដល់ម៉ោង ១៦ រសៀល ថ្ងៃទី ១៣ ខែមីនា ប្រទេសវៀតណាមបានកត់ត្រាករណីឆ្លងកូវីដ ១៩ ថ្មីចំនួន ១៦៦.៩៦៨ ករណី ក្នុងនោះ ១៥ ករណីត្រូវបាននាំចូល និង ១៦៦.៩៥៣ ករណីត្រូវបានកត់ត្រាឆ្លងក្នុងប្រទេស នៅក្នុងខេត្តនិងក្រុងចំនួន ៦២/៦៣។ ដូច្នេះ រហូតមកដល់ពេលនេះ វៀតណាមបានកត់ត្រាករណីឆ្លងកូវីដ ១៩ សរុបចំនួន ៦,១១២,៦៤៨ ករណី។

នៅថ្ងៃទី ១៣ ខែមីនា មានអ្នកជំងឺ ៩៥.៥៣៨ នាក់បានជាសះស្បើយ។ បច្ចុប្បន្ននេះ ចំនួនករណីជាសះស្បើយសរុបមានចំនួន ៣.១៦៣.៥៧១ករណី។ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ មានអ្នកស្លាប់ចំនួន ៩៥ នាក់ទៀត។

យោងតាមស្ថិតិរបស់ក្រសួងសុខាភិបាល គិតត្រឹមរសៀលថ្ងៃទី ១៣ ខែមីនានេះ ប្រទេសទាំងមូលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជិត ២០០,២លានដូស។ ដូច្នេះហើយ វៀតណាមបានគ្របដណ្តប់ជាមូលដ្ឋាននូវវ៉ាក់សាំងចំនួន ២ ដូសសម្រាប់មនុស្សដែលមានអាយុចាប់ពី ១២ ឆ្នាំឡើងទៅ។

ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩   ក្រសួងសុខាភិបាលកាលពីថ្ងៃទី១២ ខែមីនា បានផ្ញើលិខិតផ្លូវការទៅកាន់ខេត្ត-ក្រុង ស្តីពីការជំរុញនិងពន្លឿនការចាក់វ៉ាក់សាំងដូសទី៣ សម្រាប់ប្រជាពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើងទៅ ដោយធានាបានថាដោយ ចុងបញ្ចប់នៃត្រីមាសទី ១ នៃឆ្នាំ ២០២២ ត្រូវតែចាក់ដូសទី ៣ ទាំងស្រុងសម្រាប់អ្នកដែលបានដល់កាលវិភាគចាក់វ៉ាក់សាំង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ