វៀតណាមកត់ត្រាករណីឆ្លងកូវីដ-១៩ថ្មីចំនួនជិត៤២ពាន់នាក់ក្នុងរយៈពេល២៤ម៉ោងកន្លងមក

(VOVWORLD) - ក្នុងថ្ងៃទី១៩ កុម្ភៈ មានអ្នកជម្ងឺត្រូវបានប្រកាសបានជាសះស្បើយចំនួន៦.៨៤០នាក់; ករណីស្លាប់ចំនួន៦៥ករណី។

គិតចាប់ពីម៉ោង៤ល្ងាចថ្ងៃទី១៨ដល់ម៉ោង៤ល្ងាចថ្ងៃទី១៩ ខែកុម្ភៈ វៀតណាមបានកត់ត្រាករណីឆ្លងកូវីដ-១៩ថ្មីចំនួន៤១.៩៨០ករណីនៅខេត្ត ក្រុងចំនួន៦១។ ក្នុងថ្ងៃទី១៩ កុម្ភៈ មានអ្នកជម្ងឺត្រូវបានប្រកាសបានជាសះស្បើយចំនួន៦.៨៤០នាក់; ករណីស្លាប់ចំនួន៦៥ករណី។

គិតត្រឹមថ្ងៃទី១៩ កុម្ភៈ វៀតណាមបានចាក់វ៉ាក់សាំងការពារកូវីដ-១៩សរុបចំនួនជិត១៩១លានដូស។ ខេត្តក្រុងចំនួន៥៩ក្នុងចំណោមខេត្តក្រុងទាំង៦៣ មានអត្រាគ្របដណ្ដប់វ៉ាក់សាំងដូសទី២ជាង៩០%; ត្រឹមសល់ខេត្ត ក្រុងតែ៤ប៉ុណ្ណោះដែលមានអត្រាគ្របដណ្ដប់វ៉ាក់សាំងដូសទី២តិចជាង៩០%៕

ប្រតិកម្មទៅវិញ

ផ្សេងៗ