វៀតណាម​កត់ត្រាករណីឆ្លង​វីរុស​បំ​ប្លែង​ថ្មី​ Omicron ដើម​​ដំ​បូង​

(VOVWORLD) - យោងតាមប្រព័ន្ធតាមដានជំងឺរាតត្បាតវៀតណាម និងមន្ទីរពេទ្យយោធាមជ្ឈិម ១០៨ (មជ្ឈមណ្ឌលស្រាវជ្រាវវេជ្ជសាស្ត្រវៀតណាម-អាល្លឺម៉ង់) នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២១ មន្ទីរពេទ្យយោធាមជ្ឈិម ១០៨ បានទទួលករណីឆ្លងកូវីដ១៩ មួយនាក់ ដែលជាអ្នកដំណើរលើជើងហោះហើរ QH9028 ពីចក្រភពអង់គ្លេសវិលត្រឡប់មកវៀតណាមវិញ។
វៀតណាម​កត់ត្រាករណីឆ្លង​វីរុស​បំ​ប្លែង​ថ្មី​ Omicron ដើម​​ដំ​បូង​ - ảnh 1ការធ្វើតេស្តវីរុស SARS-CoV-2។ (រូបថត៖ TTXVN)

នៅពេលមកដល់អាកាសយានដ្ឋាន អន្តរជាតិ Noi Bai (នៅយប់ថ្ងៃទី ១៩ ខែធ្នូ) អ្នកដំណើររូបនេះ បានទទួលលទ្ធផលធ្វើតេស្តរហ័សវិជ្ជមានចំពោះមេរោគ SARS-CoV-2 ហើយលទ្ធផលវិជ្ជមានសម្រាប់ការធ្វើតេស្ត RT-PCR ផងដែរ ។

ជាមួយនឹងកត្តារោគរាតត្បាត ជាអ្នកដំណើរមកពីចក្រភពអង់គ្លេសវិលត្រឡបមកវៀតណាម កាលពីថ្ងៃទី ២០ ខែធ្នូ មន្ទីរពេទ្យបានដំណើរការ ឌិកូដលំដាប់ហ្សែនSARS-CoV-2 លើអ្នកជំងឺរូបនេះ ដោយវិធីសាស្ត្រឌិកូដលំដាប់ហ្សែនដោយគួបផ្សំនឹងការប្រើប្រាស បច្ចេកវិទ្យា Oxford Nanopore (ONT)។ លទ្ធផលនេះបានឲ្យឃើញថា អ្នកជំងឺរូបនេះបានឆ្លងវីរុសបំប្លែងថ្មី Omicron (B.1.1.529)។

នេះគឺជាករណីឆ្លងវីរុសបំប្លែងថ្មី Omicron ដំបូងគេ ដែលបានកត់ត្រានៅវៀតណាម ជាអ្នកឆ្លងចូលប្រទេសដែលត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក និងគ្រប់គ្រងទាន់ពេលវេលាបន្ទាប់ពីចូលមកប្រទេស៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ