វៀតណាមក្តាប់ជាប់ឱកាសពីបណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី

វៀតណាមក្តាប់ជាប់ឱកាសពីបណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី - ảnh 1
វៀតណាមក្តាប់ជាប់ឱកាសពីបណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី (Image: VNA)

(VOVworld) – វៀតណាមក្តាប់ជាប់ឱកាសពីបណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
ជំនាន់ថ្មី។ នេះគឺជាប្រធានបទនៃសិក្ខាសាលាដែលក្រសួងឧស្សាហពាណិជ្ជកម្ម
វៀតណាមសហការជាមួយក្រុមធនគារពិភពលោកបានរៀបចំឡើងនាព្រឹកថ្ងៃទី
 ១៥ មិថុនា នៅទីក្រុងហាណូយ។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋម​ន្ត្រីវៀតណាម
លោក Vuong Dinh Hue បានអះអាងថា៖

        «រដ្ឋាភិបាលវៀតណាមកំពុងខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តរបស់ខ្លួន
ដើម្បីស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច ជំរុញការៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើង
វិញលើគ្រប់ជ្រុងជ្រោយដោយមានបញ្ហាសំខាន់ៗដូចជា៖ ការរៀបចំរចនាសម្ព័ន្ធ
សហគ្រាសរដ្ឋឡើងវិញ ការរៀបចំរចនាសម្ព័ន្ធប្រព័ន្ធធនគារឡើងវិញដោយមាន
បញ្ហាស្នូលគឺដោះស្រាយបំណូលខូចនិងស្ថាប័នឥណទានអន់ខ្សោយរួមជាមួយការ
រៀបចំរចនាសម្ព័ន្ធឡើងវិញនូវ​កសិកម្មឧស្សាហកម្ម សេវ៉ាកម្មនិងវិស័យផ្សេងៗ
ទៀត។ ការរក្សារស្ថិរភាពនៃខឿនម៉ាក្រូ សេដ្ឋកិច្ចនិងការរៀបចំរចនាសម្ព័ន្ធឡើង
វិញខឿនសេដ្ឋកិច្ចប្រកបដោយជោគជ័យដោះស្រាយបំណុលខូចនិងធានាសុវត្ថិភាព
បំណុលសាធារណៈគឺជាលក្ខ័ណ្ឌដំបូងបង្អស់និងជាគ្រិះស្ថានសំរាប់ការអភិវឌ្ឍន៍ឲ្យ
បានខ្លាំងក្លានិង​និរន្តរភាពនាពេលខាងមុខ៕

        រី​ឯខ្លួនវិញ លោកស្រី Victoria Kwa Kwa អនុប្រធានធានាគារពិភពលោក
 (WB) ប្រចាំនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានអះអាងថា៖

«ពាណិជ្ជកម្មអន្តរជាតិបានបង្កើតឱកាសសំរាប់វៀតណាម មិនត្រឹមតែទាក់ទង
ជាមួយ ទីផ្សារអន្តរជាតិ ប៉ុណ្ណោះទេ ថែមទាំង អាចប្រើប្រាស់បច្ចេកវិទ្យានិងការ
ផ្តើមគំនិតពីប្រទេស ផ្សេងៗ។ ប៉ុន្តែ សារៈសំខាន់មួយទៀតគឺពាណិជ្ជកម្មគឺជាស្តង់
ដាប្រៀបជ្រៀបមួយ តាមរយៈនោះយើងអាចឃើញបាននូវសមត្ថភាពប្រកួត
ប្រជែងលើឆាកអន្តរជាតិរបស់វៀតណាម។ WB សន្យានឹង ជួយឧបត្ថម្ភវៀតណាម
ក្នុងការខំប្រឹងប្រែងអនុវត្តអតិបរមាបណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជំនាន់ថ្មី៕ » 

ប្រតិកម្មទៅវិញ

ផ្សេងៗ