វៀតណាមកត់អ្នកឆ្លងកូវីដ-១៩ចំនួន៤នាក់បន្ថែមទៀតដែលជាករណីនាំចូលពីបរទេស

(VOVWORLD) -  គណៈកម្មការក៏បានជូនដំណឹងថា ក្នុងថ្ងៃទី២០ មករា មានអ្នកជម្ងឺកូវីដ-១៩ ចំនួន៤នាក់បន្ថែមទៀត បានជាសះស្បើយ ផងដែរ។

គណៈកម្មការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងជម្ងឺ Covid-19 បានឲ្យដឹងថា គិតពីវេលាម៉ោង១៨ថ្ងៃទី១៩ មករា ដល់វេលាម៉ោង១៨ថ្ងៃទី២០ មករា វៀតណាមបានកត់ត្រាករណីឆ្លងវីរុស SARS-CoV-2 ចំនួន៤ករណីបន្ថែមទៀត ដែលសុទ្ធតែមានសញ្ជាតិវៀតណាម ពីអាមេរិកនិងកូរ៉េខាងត្បូងធ្វើដំណើរវិលត្រឡប់មកប្រទេសវិញ ហើយត្រូវបានធ្វើចត្តាឡីស័កភ្លាមៗនៅទីក្រុងហូជីមិញ។

គណៈកម្មការក៏បានជូនដំណឹងថា ក្នុងថ្ងៃទី២០ មករា មានអ្នកជម្ងឺកូវីដ-១៩ ចំនួន៤នាក់បន្ថែមទៀត បានជាសះស្បើយ។

ដូច្នេះហើយ គិតរហូតដល់រសៀលថ្ងៃទី២០ មករា វៀតណាមបានកត់ត្រាករណីឆ្លងកូវីដ-១៩ សរុប ១៥៤៤ ករណី ក្នុងនោះមានករណីងឺត្រូវបានព្យាបាលជាសះស្បើយចំនួន១៤០៦ករណី ខណៈដែលករណីស្លាប់មាន ៣៥ ករណី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ