វៀតណាមកើន ១៩ ថ្នាក់នៅតារាងរៀបចំណាត់ថ្នាក់សន្ទស្សផ្លាស់ប្តូរថ្មីច្នៃប្រឌិតពិភពលោកទាំងមូល

វៀតណាមកើន ១៩ ថ្នាក់នៅតារាងរៀបចំណាត់ថ្នាក់សន្ទស្សផ្លាស់ប្តូរថ្មីច្នៃប្រឌិតពិភពលោកទាំងមូល - ảnh 1
វៀតណាមកើន ១៩ ថ្នាក់នៅតារាងរៀបចំណាត់ថ្នាក់សន្ទស្សផ្លាស់ប្តូរថ្មីច្នៃប្រឌិតពិភពលោកទាំងមូល (Image: VOV)

(VOVworld) – វៀតណាមកើន ១៩ ថ្នាក់នៅតារាងរៀបចំណាត់ថ្នាក់សន្ទស្ស
ផ្លាស់ប្តូរថ្មីច្នៃប្រឌិតពិភពលោកទាំងមូល។ ព័ត៌មានេះត្រូវបានប្រកាសនៅ
 សន្និសីទកាសែតត្រីមាសទី ៣ ឆ្នាំ ២០១៥ ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី
 ២៩ កញ្ញា នៅទីក្រុងហាណូយ។ វៀតណាមឈរលំដាប់ថ្នាក់ទី ៥២ ក្នុង
ចំណោម ខឿនសេដ្ឋកិច្ចចំនួន ១៤១ ក្នុងតារាងពោលខាងលើ។ ថ្លែងមតិនៅ
ទីនេះ អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម លោក Pham
Cong Tac បានឲ្យដឹងថា៖

        “ការដែល វៀតណាមកើន ១៩ ថ្នាក់នៅតារាងរៀបចំណាត់ថ្នាក់សន្ទស្ស
ផ្លាស់ប្តូរថ្មីច្នៃប្រឌិតពិភពលោកទាំងមូលគឺជាការខំប្រឹងប្រែងដ៏ធំធេងរបស់ស្ថប័ន
ក្រុមហ៊ុនទាំងអស់។​ ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានឹងពិនិត្យមើលភាពអន់
 ខ្សយដើម្បីស្វែងរកវិធានការដោះស្រាយ។ ភាពអន់ខ្សយនេះទាក់ទិនដល់
បែបបទរដ្ឋបាល ឯកសារច្បាប់ទាក់ទិនដល់ប្រព័ន្ធទាំងមូល។ ខ្ញុំគិតថា៖ មិនត្រឹម
តែក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ប៉ុណ្ណោះទេ ថែមទាំង ក្រសួងស្ថាប័នទាំង
ឡាយរួមជាមួយក្រុមហ៊ុននានាក៏ត្រូវតែខំប្រឹងប្រែងថែមទៀត៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ