វៀតណាមកាន់តែទាក់ទាញសហគ្រាសអាល្លឺម៉ងពីមួយថ្ងៃទៅមួយថ្ងៃ

(VOVWORLD) - សម្ព័ន្ធក្រុមហ៊ុន Kärcher Group នៅ Winnenden (រដ្ឋ Baden-Württemberg) ដែលមានឯកទេសខាងផលិតម៉ាស៊ីន និងប្រព័ន្ធសម្ពាធឈានមុខគេលើពិភពលោក ក៏បានសម្រេចជ្រើសរើសវៀតណាម ជាទីតាំងផលិតថ្មីរបស់ខ្លួន។
វៀតណាមកាន់តែទាក់ទាញសហគ្រាសអាល្លឺម៉ងពីមួយថ្ងៃទៅមួយថ្ងៃ - ảnh 1ការដឹកជញ្ជូនទំនិញនៅកំពង់ផែ Saigon (រូបថត៖ VNP/vietnam.vnanet.vn)

យោងតាមការសែតសេដ្ឋកិច្ច (WIWO) របស់អាល្លឺម៉ង់កាលពីថ្ងៃទី ២៩ ឧសភា បានឲ្យដឹងថា ដោយសារគោលនយោបាយ "សូន្យកូវីដ" ដ៏តឹងរឹងរបស់ប្រទេសចិន និងខ្សែសង្វាក់ផ្គត់ផ្គង់រងការអាក់ខាននោះ ក្រុមហ៊ុនអាល្លឺម៉ង់នៅអាស៊ីកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ កំពុងស្វែងរកដំណោះស្រាយជំនួស។ គួរឲ្យកត់សម្គាល់ថា នាបច្ចុប្បន្ននេះវៀតណាមបានក្លាយទៅជាជម្រើសថ្មីរបស់ក្រុមហ៊ុនអាល្លឺម៉ង់។ WIWO បានលើកច្បាស់ថានៅអាស៊ី ក្រុមហ៊ុនអាល្លឺម៉ង់ជាច្រើនបានឃើញថា វៀតណាមអាចក្លាយទៅជាទីតាំងផលិតកម្ម។ ជាក់ស្ដែង សម្ព័ន្ធក្រុមហ៊ុន Kärcher Group នៅ Winnenden (រដ្ឋ Baden-Württemberg) ដែលមានឯកទេសខាងផលិតម៉ាស៊ីន និងប្រព័ន្ធសម្ពាធឈានមុខគេលើពិភពលោក ក៏បានសម្រេចជ្រើសរើសវៀតណាម ជាទីតាំងផលិតថ្មីរបស់ខ្លួន។

លោក Marko Walde ប្រធានតំណាងសភាឧស្សាហកម្ម និងពាណិជ្ជកម្មអាល្លឺម៉ង់ (AHK) ប្រចាំនៅវៀតណាមបានឲ្យដឹងថា ចាប់តាំងពីរពេលវៀតណាមបានបើកព្រំដែនឡើងវិញនៅថ្ងៃទី ១៥ ខែមីនាមក ក្រុមហ៊ុនខ្នាតមធ្យមរបស់អាល្លឺម៉ងជាច្រើនបានមកទស្សនា AHK ជារៀបរាល់សប្តាហ៍ ដើម្បីស្វែករកគោលដៅវិនិយោគថ្មីនៅវៀតណាម។ ក្នុងនោះក្រុមហ៊ុនមួយចំនួនក៏កំពុងពិចារណាបម្លាសទីវិនិយោគមកកាន់វៀតណាម។ ក្នុងពេលនោះ ទីភ្នាក់ងារវិនិយោគ និងពាណិជ្ជកម្មអាល្លឺម៉ង់ (GTAI) ប្រចាំនៅវៀតណាមបានឲ្យដឹងថា បណ្ដាក្រុមហ៊ុនដែលកំពុងប្រតិបត្តិការកម្រិតទ្រង់ទ្រាយអន្តរជាតិដែលកំពុងធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់របស់គេបានចាត់ទុកវៀតណាមជាគោលដៅវិនិយោគផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ