វៀតណាមកំពុងតាមដានយ៉ាងដិតដល់លើនាវា Xiang Yang Hong ១០ របស់ចិន

(VOVWORLD) - នាថ្ងៃទី ២៥ ឧសភា បញ្ចេញប្រតិកម្មនឹងរឿងហេតុនេះ ក្រសួងការបរ ទេសវៀតណាមបានសំណូមពរឲ្យស្ថាប័នពាក់ព័ន្ធនៃភាគីចិនគោរពតាមការយល់ដឹង រួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ បញ្ឈប់ភ្លាមមួយរំពិចនូវសកម្មភាព រំលោភបំពាន ដោយដកនាវា Xiang Yang Hong ១០ និងនាវាឆ្មាំសមុទ្រ នាវានេសាទ ផ្សេងទៀតចេញពីដែនសមុទ្ររបស់វៀតណាម;

វៀតណាមកំពុងតាមដានយ៉ាងដិតដល់លើនាវា Xiang Yang Hong ១០ របស់ចិន - ảnh 1អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាម លោក Nguyen Duc Thang។
នារសៀលថ្ងៃទី ១ មិថុនា ក្នុងសន្និសីទសារព័ត៌មានជាប្រចាំដែលរៀបចំឡើងនៅ រដ្ឋធានីហាណូយ ឆ្លើយសំណួររបស់អ្នកសារព័ត៌មានទាក់ទងនឹងសកម្មភាពរបស់នាវា Xiang Yang Hong ១០ របស់ចិន  ដែលបានរំលោភចូលតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាម អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាម លោក Nguyen Duc Thang បានឲ្យដឹងថា៖ “កងកម្លាំងប្រតិបត្តិច្បាប់នៅសមុទ្ររបស់វៀតណាមជានិច្ចកាលតាមដានយ៉ាង ដិតដល់លើការវិវឌ្ឍពាក់ព័ន្ធទាំងអស់ ហើយប្ដេជ្ញាចិត្ត ប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវការ ការពារ ការអនុវត្តសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់វៀតណាមក្នុងដែនសមុទ្រ របស់ខ្លួន ដោយអនុលោមតាមច្បាប់អន្តរជាតិ អនុសញ្ញាអន្តរជាតិស្តីពីច្បាប់សមុទ្រ របស់អង្គការសហប្រជាជាតិ (UNCLOS ១៩៨២) និងច្បាប់វៀតណាមផងដែរ”។
មុននោះ នាថ្ងៃទី ២៥ ឧសភា បញ្ចេញប្រតិកម្មនឹងរឿងហេតុនេះ ក្រសួងការបរ ទេសវៀតណាមបានសំណូមពរឲ្យស្ថាប័នពាក់ព័ន្ធនៃភាគីចិនគោរពតាមការយល់ដឹង រួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ បញ្ឈប់ភ្លាមមួយរំពិចនូវសកម្មភាព រំលោភបំពាន ដោយដកនាវា Xiang Yang Hong ១០ និងនាវាឆ្មាំសមុទ្រ នាវានេសាទ ផ្សេងទៀតចេញពីដែនសមុទ្ររបស់វៀតណាម; គោរពសិទ្ធិអធិបតេយ្យភាព និងយុត្តា ធិការរបស់វៀតណាម អនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិ របស់ភាគីនានានៅសមុទ្រខាងកើត (DOC) រក្សាសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅសមុទ្រខាងកើតរួមចំណែកទៅក្នុងការអភិវឌ្ឍទំនាក់ទំនងរវាង ប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ