វៀតណាមកំពុងមានកម្លាំងពលករដ៏សកម្ម

(VOVWORLD) - របាយការណ៍ចុងក្រោយរបស់ ILO  ដែលបានប្រកាសនៅក្នុងវេទិកានេះ បានឲ្យដឹងថា៖ វៀតណាមកំពុងមានចំនួនប្រជាជនដ៏សកម្មពិសេស ដោយមានអត្រាចូលរួមក្នុងទីផ្សារការងារជាង ៧០% ចំពោះស្ត្រី (បើប្រៀបធៀបនឹងចំនួនមធ្យម ៤៨% នៅលើពិភពលោក) និង ៨១% ចំពោះបុរស។

“អនាគតការងារធ្វើ - ជម្រើសរបស់វៀតណាម” គឺជាប្រធានបទនៃវេទិកាការងារ វៀតណាមឆ្នាំ ២០១៩ ដែលរៀបចំឡើងដោយក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ច រួមសហការជាមួយការិយាល័យអង្គការការងារអន្តរជាតិ (ILP) ប្រចាំនៅប្រទេសវៀត ណាម និងដៃគូនានា នាព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកា នៅទីក្រុងហាណូយ។

ស្ដីពីដំណោះស្រាយនានាដើម្បីពង្រីកសក្កានុពល ឆ្ពោះទៅរកការងារធ្វើសមស្រប ប្រកបដោយចីរភាពនោះ លោក Le Van Thanh អនុរដ្ឋមន្រ្តីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចបានលើកឡើងថា៖ “ទីមួយ គឺបញ្ហាលើកកំពស់គុណភាពធនធានមនុស្ស វៀតណាម។ ដោយ មានកម្លាំងពលករចំនួន ៥៦ លាននាក់នោះ វៀតណាមកំពុងទទួលបានប្រៀបខ្លាំងនៃចំនួនប្រជាជនវ័យក្មេង។ ទីពីរគឺ ត្រូវបន្តកសាងទំនាក់ទំនងការងារប្រកបដោយសុខដុមរមនា ស្ថិរភាព និងជឿនលឿន។ ទី ៣ គឺ ត្រូវផ្លាស់ប្ដូរប្រព័ន្ធសុខមាលភាពសង្គម ដែលក្នុងនោះផ្ដោតសំខាន់លើមុខសញ្ញាងាយរងគ្រោះ ដើម្បីមិនបំភ្លេចចោលនរណាម្នាក់ឡើយ”។

របាយការណ៍ចុងក្រោយរបស់ ILO  ដែលបានប្រកាសនៅក្នុងវេទិកានេះ បានឲ្យដឹងថា៖ វៀតណាមកំពុងមានចំនួនប្រជាជនដ៏សកម្មពិសេស ដោយមានអត្រាចូលរួមក្នុងទីផ្សារការងារជាង ៧០% ចំពោះស្ត្រី (បើប្រៀបធៀបនឹងចំនួនមធ្យម ៤៨% នៅលើពិភពលោក) និង ៨១% ចំពោះបុរស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ