វៀតណាមកំពុងរួមសកម្ម​ជាមួយ​បណ្ដាប្រទេសសកម្ម​អនុវត្ត​កិច្ចព្រមព្រៀង​ទីក្រុងប៉ារីស

(VOVWORLD) - វាគ្មិនជាច្រើនរូបបានចែករំលែកនូវគំរូ និងដំណោះស្រាយប្រឆាំងនឹងបម្រែប្រួលអាកាសធាតុក្នុងសហគមន៍ ក្នុងនោះមានវិធានការណ៍ជាច្រើនក្នុងការប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។
វៀតណាមកំពុងរួមសកម្ម​ជាមួយ​បណ្ដាប្រទេសសកម្ម​អនុវត្ត​កិច្ចព្រមព្រៀង​ទីក្រុងប៉ារីស - ảnh 1 កិច្ចសន្ទនាស្ដីពី“ ការជំនះពុះពាលើបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុនៅវៀតណាម រយៈពេល ៥ ឆ្នាំ ក្រោយពេលអនុម័តលើ កិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ ”

នាយប់ថ្ងៃទី ៩ ខែធ្នូ នៅទីក្រុងហាណូយ ស្ថានទូតបារាំងប្រចាំនៅវៀតណាមវិទ្យាស្ថានបារាំងនៅទីក្រុងហាណូយ និងមជ្ឈមណ្ឌលច្នៃប្រឌិត និងអភិវឌ្ឍន៍បៃតង (Green ID) បានរួមសហការគ្នារៀបចំកិច្ចសន្ទនាស្ដីពី“ ការជំនះពុះពាលើបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុនៅវៀតណាម រយៈពេល ៥ ឆ្នាំ ក្រោយពេលអនុម័តលើ កិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ ”។

នៅក្នុងកិច្ចសន្ទនានេះ វាគ្មិនជាច្រើនរូបបានចែករំលែកនូវគំរូ និងដំណោះស្រាយប្រឆាំងនឹងបម្រែប្រួលអាកាសធាតុក្នុងសហគមន៍ ក្នុងនោះមានវិធានការណ៍ជាច្រើនក្នុងការប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដែលកំពុងត្រូវបានអនុវត្តន៍នៅក្នុងសហគមន៍ ដោយមានការខិតខំប្រឹងប្រែងរបស់បុគ្គលនិងអង្គការសង្គមស៊ីវិល ចាប់ពីការ ផ្លាស់ប្តូរទម្លាប់ប្រចាំថ្ងៃរបស់កុមារ រហូតដល់គំរូផ្ទះការពារនឹងទឹកជំនន់ គំរូថាមពលប្រកបដោយនិរន្តរភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ