វៀតណាម-កម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំកាយ និងកីឡា

(VOVWORLD) - លោករដ្ឋមន្ត្រី Nguyen Van Hung បានវាយតម្លៃខ្ពស់ចំពោះការដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ហើយបានទទួលរ៉ាប់រងថ្លៃហូបចុក ស្នាក់នៅ ជូនប្រតិភូកីឡាមកពីប្រទេសផ្សេងៗរួមទាំងប្រទេសវៀតណាម ដែលនេះមិនធ្លាប់មានពីមុនមកក្នុងកីឡាអាស៊ីអាគ្នេយ៍។
វៀតណាម-កម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំកាយ និងកីឡា - ảnh 1វៀតណាម-កម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំកាយ និងកីឡា

នាថ្ងៃទី ៥ ឧសភា នៅរាជធានីភ្នំពេញ រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម លោក Nguyen Van Hung និងរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា លោក ហង់ ជួន ណារ៉ុន បានជួបធ្វើការ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យអប់រំកាយ  និងកីឡារវាងវៀតណាម និងកម្ពុជាដំណាក់កាល ២០២៣-២០២៧ ។ លោករដ្ឋមន្ត្រី Nguyen Van Hung បានវាយតម្លៃខ្ពស់ចំពោះការដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ហើយបានទទួលរ៉ាប់រងថ្លៃហូបចុក ស្នាក់នៅ ជូនប្រតិភូកីឡាមកពីប្រទេសផ្សេងៗរួមទាំងប្រទេសវៀតណាម ដែលនេះមិនធ្លាប់មានពីមុនមកក្នុងកីឡាអាស៊ីអាគ្នេយ៍។

យោងតាមកម្មវិធីកិច្ចសហប្រតិបត្តិការ ភាគីទាំងពីរបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំកាយ និងកីឡារវាងប្រទេសទាំងពីរ ដោយឈរលើមូលដ្ឋានសមភាព ហើយមានផលប្រយោជន៍ដូចគ្នា។ ភាគីទាំងពីរបានលើកទឹកចិត្តដល់សហព័ន្ធកីឡាជាតិ ស្ថាប័នគ្រប់គ្រងការអប់រំកាយ កីឡានៃខេត្ត ក្រុង ជាពិសេសតំបន់ជាប់ព្រំដែនរួម ដើម្បីពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើវិស័យកីឡាទ្វេភាគី រួមចំណែកអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការកីឡារវាងប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ