វៀតណាម-កម្ពុជា មានប្រពៃណីសាមគ្គីភាពនិងតែងតែជួយ​គ្នាទៅវិញទៅមកក្នុងគ្រាលំបាក

(VOVWORLD) - នារសៀលថ្ងៃទី៣ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម សម្តេចម៉ែន សំអន បានអញ្ជើញទទួលជួបគណៈប្រតិភូអតីតយុទ្ធជនស្ម័គ្រចិត្ត អតីតជំនាញការវៀតណាម និងគ្រួសារ ដែលមានសាច់ញាតិធ្លាប់ចូលរួមប្រយុទ្ធនិងពលីកម្មនៅសមរភូមិកម្ពុជា។
វៀតណាម-កម្ពុជា មានប្រពៃណីសាមគ្គីភាពនិងតែងតែជួយ​គ្នាទៅវិញទៅមកក្នុងគ្រាលំបាក - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ VOV)

ថ្លែងមតិនៅទីនេះ សម្តេច ម៉ែន សំអន បានមានប្រសាសន៍ថា កម្ពុជាតែងតែត្រៀមខ្លួនជាស្រេចស្វាគមន៍ក្រុមអតីតយុទ្ធជនស្ម័គ្រចិត្ត ជំនាញការ អ្នកដែលបាន ជួយសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជា រួមជាមួយយុទ្ធជនបដិវត្តន៍កម្ពុជា ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត រំដោះប្រទេសជាតិ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ បន្ទាប់មក បានបន្តជួយកម្ពុជាឲ្យឆ្លងផុតគ្រាលំបាក។ រីឯខ្លួនវិញ លោកវរសេនីយ៍ឯក លោក Trinh Vinh Pha ប្រធានគណៈប្រតិភូបានចែករំលែកថា៖ វៀតណាម និងកម្ពុជាមានប្រពៃណីសាមគ្គីភាព និងតែងតែជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក។ ការលះបង់ និងការជួយគ្នាទៅវិញទៅមករបស់កងទ័ព និងប្រជាជននៃប្រទេសទាំងពីរក្នុងបុព្វហេតុរំដោះជាតិ និងការបង្រួបបង្រួមជាតិត្រូវបានប្រជាជន និងជំនាន់វ័យក្មេងវៀតណាមចងចាំជានិច្ច។

នារសៀលថ្ងៃដដែល គណៈប្រតិភូជាអតីតយុទ្ធជនស្ម័គ្រចិត្ត អតីតជំនាញការវៀតណាម និងក្រុមគ្រួសារសាច់ញាតិដែលបានប្រយុទ្ធ និងស្លាប់ក្នុងសមរភូមិកម្ពុជា បានទៅដាក់កម្រងផ្កានៅវិមានមិត្តភាពវៀតណាម-កម្ពុជា និងវិមានព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ; ជួបសំណេះសំណាលជាមួយកម្មាភិបាលនៃស្ថានទូតវៀតណាមប្រចាំរាជធានីភ្នំពេញ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ