វៀតណាម-កម្ពុជាចេញសេចក្តីថ្លែងការណ៍រួម

វៀតណាម-កម្ពុជាចេញសេចក្តីថ្លែងការណ៍រួម - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុនសែន (រូបថតៈ vtc.vn)

(VOVworld)-នាថ្ងៃទី២១ធ្នូ វៀតណាមនិងកម្ពុជាបានចេញសេចក្តីថ្លែងការណ៍រួម ក្នុង
 ឱកាសដំណើរទស្សនកិច្ចនៅវៀតណាមជាផ្លូវការរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច
 តេជោហ៊ុនសែន ចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២១ធ្នូឆ្នាំ២០១៦។ សេចក្តីថ្លែងការណ៍នេះ
បានលើកច្បាស់ថា ក្នុងអំឡុងពេលនៅវៀតណាម នាយករដ្ឋមន្ត្រី សម្តេចតេជោ
ហ៊ុនសែនបានជួបពិភាគ្សាការងារជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក​ Nguyen
Xuan Phuc ជួបសម្តែងការគួរសមអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក
Nguyen Phu Trong  ប្រធានរដ្ឋលោក Tran Dai Quang និងប្រធានរដ្ឋសភា លោក
ស្រី Nguyen Thi Kim Ngan  ព្រមទាំងអញ្ជើញទៅទស្សនានៅទីក្រុងហូជីមិញនិង
ខេត្ត Dong Nai ផងដែរ។ ក្នុងដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រីនៃប្រទេស
ទាំងពីរបានអញ្ជើញជាកសិណសាក្សីពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣
 គឺ: ទី១ កិច្ចព្រមព្រៀងស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់លើវិស័យព្រហ្មទណ្ឌ
 រវាងរដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាមជាមួយរាជរដ្ឋាភិបាលព្រះរាជា
ណាចក្រកម្ពុជា ទី២គឺកិច្ចព្រមព្រៀងស្តីពីការផ្ទេរទណ្ឌិត រវាងរដ្ឋាភិបាលសាធារណ
រដ្ឋសង្គមនិយមវៀតណាមជាមួយព្រះរាជាណាចក្រកម្ពុជា និងទី៣គឺកិច្ចព្រមព្រៀង
ស្តីពីកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការជនជាតិវៀតណាមជាមួយក្រសួង
ធម្មការនិងសាសនាកម្ពុជា។
      ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពចាត់ទុកដា ការពង្រឹងនិងពង្រីកទំនាក់
ទំនងមិត្តភាព សហប្រតិបត្តិការវៀតណាម-កម្ពុជាមានអត្ថន័យសំខាន់ពិសេស ចំពោះ
ប្រទេសទាំងពីរ គោរព្ធឯករាជ្យ អធិបតេយ្យភាពនិងបូរណភាពដែនដី និង មិនជ្រៀត
ជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក ជាពិសេស មិនអនុញ្ញត្តឲ្យ អនុភាព
អមិត្តណាមួយប្រើដែនដីរបស់ខ្លួនសម្រាប់គំរាមកំហែងសន្តិសុខប្រទេស ម្ខាងនិងដោះ
ស្រាយជម្លោះដោយសន្តិវិធី។ ភាគីទាំងពីរក៏បានឯកភាពរៀបចំរាល់ សកម្មភាពរំលឹក
ខួបលើកទី៥០នៃទិវាបង្កើតទំនាក់ទំនងកាទូតវៀតណាម-កម្ពុជា ថ្ងៃទី២៦មិថុនា។
 ប្រទេសទាំងពីរបានព្រមព្រៀងលើកកំពស់តម្លៃប្រាក់ពាណិជ្ជកម្ម ទ្វេភាគីឡើងដល់ ៥ពាន់លានដុល្លាអាមេរិកក្នុងប៉ុន្មានឆ្នាំខាងមុខ និងប្តេជ្ញាដោះ ស្រាយនូវបញ្ហាខ័ណ្ឌ
សីមានិងបោះបង្គលព្រំដែនដែលនៅសេសសល សំដៅកសាង ខ្សែព្រំដែនមួយសុខ
សន្តិភាព ស្ថិរភាព មិត្តភាព សហប្រតិបត្តិការនិងអភិវឌ្ឍន៍ប្រកប ដោយនិរន្តភាព៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ