វៀតណាម-កម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការបង្ការប្រឆាំងឧក្រិដ្ឋកម្មតាមតំបន់ព្រំដែន

(VOVWORLD) -នាថ្ងៃទី២៨ខែមិនា នៅខេត្ត Tay Ninh (ភាគខាងត្បូងវៀតណាម) ថ្នាក់ដឹកនាំខេត្ត Tay Ninh និងថ្នាក់ដឹកនាំមន្ទីរ ប៉ូលីសខេត្តជាប់ព្រំដែនចំនួន៣របស់កម្ពុជា គឺខេត្តស្វាយ រៀង ខេត្តត្បូងឃ្មុំនិងខេត្តព្រៃវែង បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការបង្ការ ប្រឆាំងឧក្រិដ្ឋកម្ម ការពារសន្តិសុខសណ្តាប់ធ្នាប់តាមតំបន់ព្រំដែន។


យោងតាមខ្លឹមសារដែលបានចុះហត្ថលេខានេះ ក្នុងឆ្នាំ២០១៨ ដោយគោលដៅបង្កើនសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ ក្នុងការបង្ការប្រឆាំងឧក្រិដ្ឋកម្មគ្រប់ប្រភេទ ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់នៅតំបន់ជាប់ព្រំដែនរវាងខេត្ត Tay Ninh ជាមួយខេត្តជាប់ព្រំដែនទាំង៣របស់កម្ពុជាគឺខេត្តស្វាយរៀង ខេត្តត្បូងឃ្មុំនិងខេត្តព្រៃវែងនោះ ភាគីទាំងពីរបានឯកភាពអនុវត្តព្រមៗគ្នានូវខ្លឹមសារសហប្រតិបត្តិការរវាងភាគីនានា ដើម្បីបង្រ្កាប់ឧក្រិដ្ឋកម្មគ្រប់ប្រភេទ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ