វៀតណាម-កម្ពុជាផ្លាស់ប្ដូរបទពិសោធន៍ស្ដីពីការងារខាងជំនឿសាសនារវាងខេត្តក្រុងជាប់ខ្សែព្រំដែន

(VOVWORLD) - នាថ្ងៃទី១៧ កក្កដា នៅទីក្រុងហូជីមិញ ក្រសួងមហាផ្ទៃ វៀតណាម គណៈកម្មាធិការជំនឿសាសនារដ្ឋាភិបាល វៀតណាម សហការជាមួយក្រសួងធម្មការនិងសាសនាកម្ពុជាបានរៀបចំសន្និសីទផ្លាស់ប្ដូរបទពិសោធន៍ស្ដីពីការងារជំនឿសាសនារវាងខេត្តក្រុងនានាដែលជាប់ខ្សែព្រំដែនរួមវៀតណាម-កម្ពុជា។
វៀតណាម-កម្ពុជាផ្លាស់ប្ដូរបទពិសោធន៍ស្ដីពីការងារខាងជំនឿសាសនារវាងខេត្តក្រុងជាប់ខ្សែព្រំដែន - ảnh 1ទិដ្ឋភាពក្នុងសន្និសីទនេះ (រូបថត៖baomoi.com) 

(VOVworld) - នាថ្ងៃទី១៧ កក្កដា នៅទីក្រុងហូជីមិញ ក្រសួងមហាផ្ទៃវៀតណាម គណៈកម្មាធិការជំនឿសាសនារដ្ឋាភិបាលវៀតណាម សហការជាមួយក្រសួងធម្មការនិងសាសនាកម្ពុជាបានរៀបចំសន្និសីទផ្លាស់ប្ដូរបទពិសោធន៍ស្ដីពីការងារជំនឿសាសនារវាងខេត្តក្រុងនានាដែលជាប់ខ្សែព្រំដែនរួមវៀតណាម-កម្ពុជា។នៅទីនេះ ភាគីទាំងពីរឯកភាពវាយតំលៃថា ស្ថានភាពជំនឿសាសនានៅតំបន់ព្រំដែន គឺស្ថិរភាព។ជីវភាពរស់នៅខាងជំនឿសាសនារបស់ប្រជាជនតំបន់ព្រំដែនត្រូវបានរដ្ឋអំណាចនៃភាគីទាំងពីរបង្កលក្ខណៈងាយស្រួលតាមច្បាប់នៃប្រទេសនិមួយៗ។ភាគីទាំងពីរក៏បានឯកភាពលើខ្លឹមសារសហការសំដៅលើកកំពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋខាងជំនឿសាសនានៅតំបន់ព្រំដែន រួមចំណែកកសាងព្រំដែន ប្រកបដោយសន្តិភាព ស្ថិរភាព សហប្រតិបតិ្តការនិងមិត្តភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ