វៀតណាម-កម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ

(VOVWORLD) - ទទួលការអញ្ជើញរបស់នាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួង ការពារប្រទេសវៀតណាម គណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា ដឹកនាំ ដោយ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣។

វៀតណាម-កម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ  - ảnh 1នាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានជួបពិភាក្សាទ្វេភាគីជាមួយ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ក្នុងឱកាសអញ្ជើញចូលរួមវេទិកា Xiangshan ប៉េកាំងលើកទី១០ នាខែតុលា ឆ្នាំ២០២៣។ (រូបថត៖ qdnd.vn)
នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ Phan Van Giang បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូក្រសួង ការពារជាតិកម្ពុជា។ បន្ទាប់ពីពិធីទទួល នាយឧត្តមសេនីយ៍ Phan Van Giang និង នាយឧត្តមសេនីយ៍ ទៀ សីហា បានធ្វើជាសហប្រធាននៃកិច្ចពិភាក្សារវាងគណៈ ប្រតិភូទាំងពីរ។
នៅក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរបានវាយតម្លៃថា កិច្ចសហប្រតិបត្តិការលើ វិស័យការពារជាតិរវាងប្រទេសទាំងពីរ សម្រេចបានលទ្ធផលវិជ្ជមានជាច្រើន ដោយ បន្តជាសសរស្តម្ភដ៏សំខាន់មួយក្នុងទំនាក់ទំនងទ្វេភាគី។ នាពេលខាងមុខ ភាគីទាំងពីរ ឯកភាពគ្នាបង្កើនការសម្របសម្រួល បន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវពិធីសារ ដំណាក់កាល ២០១៩ - ២០២៤ និងផែនការសហប្រតិបត្តិការប្រចាំឆ្នាំ។ តាមនោះ ភាគីទាំងពីរនឹងផ្តោតលើការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់; ការបណ្តុះបណ្តាល ធនធានមនុស្ស; បង្កើនការសម្របសម្រួលក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន; បន្តគាំទ្រគ្នាទៅវិញទៅមកនៅវេទិកា សន្និសីទយោធា-ការពារជាតិពហុភាគី។ នៅឆ្នាំ ២០២៤ ព្រឹត្តិការណ៍ដ៏មានអត្ថន័យជាច្រើនសម្រាប់ប្រទេសទាំងពីរ នឹងប្រព្រឹត្តទៅ ជាពិសេសការរំលឹកខួបលើកទី ៤៥ នៃជ័យជំនះលើរបបប្រល័យពូជ សាសន៍នៅកម្ពុជា (៧ មករា ១៩៧៩ - ៧ មករា ២០២៤) និងខួបលើកទី ៨០ នៃការ បង្កើតកងទ័ពប្រជាជនវៀតណាម (២២ ធ្នូ ១៩៤៤ - ២២ ធ្នូ ឆ្នាំ ២០២៤) ដូច្នេះ ភាគី ទាំងពីរនឹងសម្របសម្រួលរៀបចំសកម្មភាពប្រកបដោយអត្ថន័យ ដើម្បីអបអរសាទរ ខួបព្រឹត្តិការណ៍សំខាន់ៗទាំងនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ