វៀតណាម-កូរ៉េខាងត្បូង​ឯកភាពជំរុញទំនាក់ទំនងភាពជា​ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

(VOVWORLD) -  ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូង នាថ្ងៃទី៣១ ខែឧសភា នៅអគាររដ្ឋាភិបាលកូរ៉េខាងត្បូងក្នុងទីក្រុងសេអ៊ូល រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានជួបជាមួយនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Han Duck-soo ។

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Han Duck-soo បានអះអាងថា រដ្ឋាភិបាលកូរ៉េខាងត្បូង ជានិច្ចកាលគោរពទំនាក់ទំនងជាមួយវៀតណាម ចាត់ទុកវៀតណាមជាដៃគូសំខាន់ក្នុងការអនុវត្តគោលនយោបាយកិច្ចការបរទេសក្នុងតំបន់។ លោកនាយករដ្ឋមន្រ្តីបានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចជាផ្លូវការរបស់លោករដ្ឋមន្ត្រី Bui Thanh Son; ហើយជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងជាមូលដ្ឋានដ៏សំខាន់ ដើម្បីរួមចំណែកអភិវឌ្ឍន៍ថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-កូរ៉េខាងត្បូង។

វៀតណាម-កូរ៉េខាងត្បូង​ឯកភាពជំរុញទំនាក់ទំនងភាពជា​ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ - ảnh 1នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Han Duck-soo បានទទួលជួបរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son នាថ្ងៃទី ៣១ ឧសភា។ រូបថត៖ TTXVN

រីឯខ្លួនវិញ លោករដ្ឋមន្ត្រី Bui Thanh Son បានអះអាងថា ក្រសួងការបរទេសវៀតណាមនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួងការបរទេសកូរ៉េខាងត្បូង និងទីភ្នាក់ងារសមត្ថកិច្ចនៃប្រទេសទាំងពីរ ដើម្បីជំរុញការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីឱ្យកាន់តែខ្លាំងក្លា ជាក់ស្តែង និងទូលំទូលាយ ដែលក្នុងនោះផ្តោតសំខាន់លើការអនុវត្តបានល្អនូវកម្មវិធីសកម្មភាពអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-កូរ៉េខាងត្បូង។

វៀតណាម-កូរ៉េខាងត្បូង​ឯកភាពជំរុញទំនាក់ទំនងភាពជា​ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ - ảnh 2ដ្ឋមន្ត្រីការបរទេសវៀតណាម Bui Thanh Son បានជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Cho Tae-yeol។ រូបថត៖ TTXVN

នាថ្ងៃដដែលនោះ នៅទីស្នាក់ការក្រសួងការបរទេសកូរ៉េខាងត្បូង រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Cho Tae-yeol។ ភាគីទាំងពីរបានឯកភាពបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ និងការជួបប្រាស្រ័យជាន់ខ្ពស់រវាងប្រទេសទាំងពីរ; ជំរុញយន្តការសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាពក្នុងវិស័យការទូត ការពារជាតិ និងសន្តិសុខ; ខិតខំប្រឹងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១០០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៥; បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ ទេសចរណ៍ អប់រំ និងការជួបប្រាស្រ័យរវាងប្រជាជននៃប្រទេសទាំងពីរ។ ពិភាក្សាអំពីស្ថានភាពក្នុងតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា រួមទាំងបញ្ហាសមុទ្រខាងកើត រដ្ឋមន្ត្រីទាំងពីរបានឯកភាពបន្តគាំទ្រការដោះស្រាយបញ្ហានៅតំបន់សមុទ្រខាងកើតដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ