វៀតណាមក្លាយទៅជាចំណុចភ្លឺថ្មីក្នុងការទាក់ទាញទុនវិនិយោគនៅអាស៊ីអាគ្នេយ៍

(VOVWORLD) - នេះជាការវាយតម្លៃរបស់អគ្គនាយកគ្រប់គ្រងនិង ពិគ្រោះយោបល់វិនិយោគបរទេសចំណុះធនាគារ UOB (United Overseas Bank) លោក Sam Cheong Chwee ក្នុងអត្ថបទសរសេរស្ដីពីស្ថានភាពសេដ្ឋកិច្ចតំបន់ ដែលបានចុះផ្សាយលើកាសែត Lianhe Zaobao របស់សឹង្ហបុរី នាថ្ងៃទី៩ ខែតុលា។
វៀតណាមក្លាយទៅជាចំណុចភ្លឺថ្មីក្នុងការទាក់ទាញទុនវិនិយោគនៅអាស៊ីអាគ្នេយ៍ - ảnh 1 ក្នុងរយៈពេល៩ខែដើមឆ្នាំ២០១៩ វៀតណាមទទួលបានទុន FDI ចំនួន ១៨,៤ពាន់លានដុល្លាអាមេរិក (រូបថត៖ TTXVN)

  អ្នកនិពន្ធបានចង្អុលបង្ហាញថា ដើមទុនវិនិយោគដោយផ្ទាល់ពីបរទេស (FDI) ហូរចូលទីផ្សារវៀតណាមកំពុងកើនឡើងដោយឥតឈប់ឈរក្នុងប៉ុន្មាន ឆ្នាំថ្មីៗនេះ។ យោងតាមទិន្នន័យរបស់កិច្ចប្រជុំស្ដីពីពាណិជ្ជកម្មនិងការអភិវឌ្ឍ របស់អង្គការសហប្រជាជាតិ (UNCTAD) បានសរអោយឃើញថា ក្នុងឆ្នាំ២០១៨ វៀតណាមទទួលបានដើមទុន FDI ឡើងដល់ទៅ១៦ពាន់លានដុល្លាអាមេរិក។ មិនត្រឹមតែប៉ុណ្ណោះទេ ក្រសួងផែនការនិងវិនិយោគវៀតណាមក៏បានប្រកាស របាយការណ៍នាពេលថ្មីៗនេះដែលបញ្ជាក់ថា ក្នុងរយៈពេល៩ខែដើមឆ្នាំ២០១៩ ប្រទេសនេះទទួលបានទុន FDI ចំនួន ១៨,៤ពាន់លាន ដុល្លាអាមេរិក។ កំណើន សេដ្ឋកិច្ចនិងឧស្សាហកម្ម នឹងជួយអោយវៀតណាមបន្តជាដៃគូនិងទីផ្សារសំខាន់ មួយនៅក្នុងរយៈពេលមួយទសវត្សខាងមុខនៅតំបន់អាស៊ីអាគ្នេយ៍។

        អ្នកនិពន្ធបានចាត់ទុកថា ដើម្បីទទួលបានលទ្ធផលនេះ រដ្ឋាភិបាលវៀត ណាមបានខិតខំប្រឹងប្រែងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមតំបន់សេដ្ឋកិច្ចនិង តំបន់ឧស្សាហកម្មសំខាន់ៗ សំដៅលើកកំពស់សមត្ថភាពទាក់ទាញទុនវិនិយោគ ដោយផ្ទាល់ពីបរទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ