វៀតណាមខិតខំបំពេញការប្តេជ្ញាចិត្តអន្តរជាតិរបស់ខ្លួនស្តីពីការប្រែប្រួលអាកាសធាតុ

(VOVWORLD) - តាមនោះ សភានៃបណ្តាប្រទេសចាំបាច់ត្រូវជំរុញរដ្ឋាភិបាលឱ្យអនុវត្តន៍គោលនយោបាយកាន់តែមានប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ។ 
វៀតណាមខិតខំបំពេញការប្តេជ្ញាចិត្តអន្តរជាតិរបស់ខ្លួនស្តីពីការប្រែប្រួលអាកាសធាតុ - ảnh 1ប្រធានគណៈកម្មាធិការកិច្ចការបរទេស លោក Vu Hai Ha ជាប្រធានគណៈប្រតិភូបានចូលរួម និងថ្លែងមតិនៅសម័យប្រជុំពេញអង្គ (រូបថត៖ TTXVN)

នាថ្ងៃទី ២២ មីនា ថ្លែងមតិក្នុងសម័យប្រជុំពេញអង្គក្នុងក្របខ័ណ្ឌនៃមហាសន្និបាត សហភាពអន្តរសភាពិភពលោក (IPU) លើកទី ១៤៤  នៅកោះបាលី (ឥណ្ឌូនេស៊ី) ប្រធានគណៈប្រតិភូរដ្ឋសភាវៀតណាម ប្រធានគណៈកម្មាធិការកិច្ចការបរទេស លោក Vu Hai Ha បានលើកឡើងសំណើមួយចំនួនដើម្បីជំរុញសកម្មភាពរបស់រដ្ឋសភាឆ្ពោះទៅការបំភាយឧស្ម័នសូន្យសុទ្ធ។

តាមនោះ សភានៃបណ្តាប្រទេសចាំបាច់ត្រូវជំរុញរដ្ឋាភិបាលឱ្យអនុវត្តន៍គោលនយោបាយកាន់តែមានប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ។ សភានៃប្រទេសទាំងអស់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការលើមូលដ្ឋាននៃគោលការណ៍យុត្តិធម៌ ការទទួលខុសត្រូវរួម ប៉ុន្តែស្របតាមសមត្ថភាព និងលក្ខខណ្ឌជាក់ស្តែងរបស់ប្រទេសនីមួយៗ ដើម្បីភ្ជាប់ទំនាក់ទំនង ចែករំលែកបទពិសោធន៍ ផ្តល់ការគាំទ្រផ្នែកបច្ចេកទេស ហិរញ្ញវត្ថុ និងពង្រឹងសមត្ថភាពរបស់សភាក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ វៀតណាមក៏លើកឡើងថា រដ្ឋសភានៃបណ្តាប្រទេសគួរតែពង្រឹងការងារនីតិប្បញ្ញត្តិ ពិនិត្យនិងបំពេញបន្ថែមការបង្កើតច្បាប់ ធានាដល់ការអនុវត្តរាល់ការប្តេជ្ញាអំពីអាកាសធាតុជាតិ កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងឆ្ពោះទៅរកការបំភាយឧស្ម័នសូន្យសុទ្ធ ស្របតាមកម្រិតសមត្ថភាព និងការអភិវឌ្ឍរបស់ប្រទេសនីមួយៗ។

ប្រធានគណៈកម្មាធិការកិច្ចការបរទេស លោក Vu Hai Ha បានអះអាងថា វៀតណាមប្តេជ្ញាអនុវត្តប្រកប ដោយប្រសិទ្ធភាពនូវភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច រួមជាមួយកិច្ចការពារបរិស្ថាន និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ វៀតណាមក៏នឹងបន្តអនុវត្តន៍រាល់ការប្តេជ្ញាអន្តរជាតិស្តីពីការប្រែប្រួលអាកាសធាតុដែល វៀតណាមបានចូលរួមជាសមជិក ក្នុងនោះមានទាំងការប្តេជ្ញានៅ COP26 ផងដែរ។ យ៉ាងណាមិញ វៀតណាមក៏មានបំណងចង់ទទួលបានកិច្ចសហប្រតិបត្តិការ និងការគាំទ្រពីដៃគូអន្តរជាតិក្នុងកម្មវិធី និងគម្រោង វិនិយោគលើការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ