វៀតណាមខិតខំប្រឹងប្រែងដើម្បីសម្រេចបានគោលដៅប្រមូលថវិការដ្ឋសម្រាប់ឆ្នាំ ២០២០

(VOVWORLD) - នាថ្ងៃទី ២៦ ខែកុម្ភះ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀត ណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមសន្និសីទអនឡាញទូទាំងប្រទេស ដោយប្រកាសអំពីការបំពេញផែនការអនុវត្តន៍ការ បង្កើតសាខាពន្ធដារ ប្រចាំខេត្ត-ក្រុង ទាំង ៦៣ ទូទាំងប្រទេស។ 
វៀតណាមខិតខំប្រឹងប្រែងដើម្បីសម្រេចបានគោលដៅប្រមូលថវិការដ្ឋសម្រាប់ឆ្នាំ ២០២០ - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងសន្និសីទ (រូបថតៈ TTXVN)

អញ្ជើញថ្លែងនៅក្នុងសន្និសីទ លោកនាយករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះក្រសួងហិរញ្ញវត្ថុនិងផ្នែកពន្ធដា នាឆ្នាំមុន បានសម្រេចសមិទ្ធផល លើសពីគោលដៅដាក់ចេញ ដែលរួមចំណែកដល់តុល្យភាពប្រភពចំណូលថវិកា។ លើសពីនេះទៅទៀត ផ្នែកពន្ធដារបានបង្កើនការធ្វើកំណែទម្រង់រដ្ឋបាល បង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជននិងអាជីវកម្ម។

ទាក់ទងនឹងភារកិច្ចនាពេលខាងមុខនេះ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ស្ថានភាពនៃការរីករាល ដាល Covid-19 បានជះឥទ្ធិពលដល់ពិភពលោកក៏ពិតមែន ប៉ុន្តែពុំមានមូលដ្ឋានសម្រាប់រដ្ឋាភិបាល កែតម្រូវគោលដៅម៉ាក្រូ ក្នុងនោះមានទាំងគោលដៅប្រមូលថវិការរដ្ឋផងដែរ។ លោកនាយករដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ថា៖ “យើងកំពុងនិយាយអំពីការអនុវត្តភារកិច្ចចំនួនពីរ នោះគឺ ប្រយុទ្ធនឹងជំងឺរាតត្បាតប្រកបដោយជោគជ័យដូចជាការរំពឹងទុករបស់ប្រជាជន  ប៉ុន្តែអ្វីដែលសំខាន់ នោះគឺការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ អ្នកជំនាញជាច្រើនបានផ្តល់យោបល់ថា ចាំបាច់ត្រូវពឹងផ្អែកលើគោលនយោបាយសារពើពន្ធនៃផ្នែកហិរញ្ញវត្ថុ។ ហេតុដូច្នេះ ខ្ញុំស្នើអោយវិស័យពន្ធដារនិងក្រសួងហិរញ្ញវត្ថុ គួរតែមានកម្មវិធីដែលបង្កលក្ខណៈងាយស្រួលសម្រាប់ផលិតកម្មនិងអាជីវកម្មរបស់សហគ្រាស ជាពិសេសគោលនយោបាយពន្ធដារតែម្តង។ ទោះយ៉ាងណាក៏ដោយ នៅតែចាំបាច់ខិតខំប្រឹងប្រែងបង្កើនប្រាក់ចំណូលសម្រាប់ពេញមួយឆ្នាំដែរ”។

លោកនាយករដ្ឋមន្រ្តីក៏បានតម្រូវអោយមានការគ្រប់គ្រងការប្រមូលពន្ធ សម្រាប់វិស័យមិនមែនរដ្ឋ ដោយតម្រូវអោយផ្នែកពន្ធដារសិក្សាបន្ថែមទៀត នូវការកាត់បន្ថយបែបបទរដ្ឋបាលពន្ធ ដែលក្នុងនោះ ធ្វើឱ្យ សាមញ្ញនូវបែបបទរដ្ឋបាលពន្ធ ១០% ពី បែបបទរដ្ឋបាលបច្ចុប្បន្នចំនួន ៣០៤៕

ប្រតិកម្មទៅវិញ

ផ្សេងៗ