វៀតណាមខិតខំប្រឹងប្រែងថែមទៀតដើម្បីសម្រេចរាល់គោលដៅសេដ្ឋកិច្ចសង្គមឆ្នាំ ២០១៧

(VOVWORLD) -នាព្រឹកថ្ងៃទី៣កក្កដា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែ មិថុនាឆ្នាំ២០១៧។ 
វៀតណាមខិតខំប្រឹងប្រែងថែមទៀតដើម្បីសម្រេចរាល់គោលដៅសេដ្ឋកិច្ចសង្គមឆ្នាំ ២០១៧ - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំប្រចាំខែមិថុនារបស់រដ្ឋាភិបាល (រូបថតៈ VGP/Quang Hiếu)

លោក Nguyen Xuan Phuc បានលើកច្បាស់នូវគោលដៅសេដ្ឋ កិច្ចសង្គមមួយចំនួនដែលទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ ដូចជាម៉ាក្រូសេដ្ឋ កិច្ចស្ថិរភាព កំណើនសេដ្ឋកិច្ចក្នុងឆមាសទី១ឆ្នាំ២០១៧កើន៥,៧៣%។ មិនត្រឹមតែ ទទួលបានលទ្ធផលសកម្មអំពីសេដ្ឋកិច្ចប៉ុណ្ណោះទេ ផ្នែកវប្បធម៌ សន្តិសុខសង្គម ការពារជាតិនិងកិច្ចការបរទេសក៏ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ដែរ។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ៖

        “វៀតណាមមានមូលដ្ឋានដើម្បីអាចទទួលបានគោលដៅសម្រេចកំណើន៦,៧% សម្រាប់ឆ្នាំ២០១៧នេះ។ ដោយសារ ផ្នែកនិងវិស័យជាច្រើនកំពុងងើបឡើងវិញ និន្នាការអន្តរជាតិនិងទាំងក្នុងប្រទេសសុទ្ធតែមានភាពងាយស្រួលដែរ។ យោងតាម ការវាយតម្លៃរបស់អង្គការអន្តរជាតិនានាសម្រាប់វៀតណាមគឺ ពីខឿនសេដ្ឋកិច្ចស្ថិរ ភាពប្តូរទៅកាន់ខឿនសេដ្ឋកិច្ចសកម្មវិញ។ ប៉ុន្តែ ទោះបីជាទទួលបានលទ្ធផលវិជ្ជ មានលើគ្រប់វិស័យក៏ដោយ ប៉ុន្តែ បញ្ហាដាក់ចេញគឺវៀតណាមត្រូវប្តេជ្ញា ខិតខំប្រឹង ប្រែងថែមទៀត ធ្វើការកែទម្រង់ឲ្យបានខ្លាំងក្លាថែមទៀត ជាពិសេសគឺក្រសួងដែល គ្រប់គ្រងការផលិតធ្វើអាជីវកម្មនិងតំបន់នានាដើម្បីសម្រេចបានគោលដៅសេដ្ឋកិច្ច សង្គមឆ្នាំ២០១៧ផងដែរ”។

        ក៏ក្នុងថ្ងៃទី៣កក្កដានេះ សមាជិករដ្ឋាភិបាលបានផ្ទៀងស្តាប់នូវរបាយការណ៍ ស្តីពីស្ថានភាពសេដ្ឋកិច្ចសង្គមនៃឆមាសទី១ឆ្នាំ២០១៧ របាយការណ៍ពិនិត្យការងារ បញ្ជាណែនាំរបស់រដ្ឋាភិបាល រដ្ឋមន្ត្រីនាឆមាសទី១ឆ្នាំ២០១៧ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ