វៀតណាមខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីរក្សាទីផ្សារការងារ

(VOVWORLD) - «ត្រូវតែខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីរក្សាទីផ្សារការងារ»។នេះគឺខ្លឹមសារសំខាន់ដែលត្រូវបានក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាមបានជម្រាបជូននៅក្នុងសន្និសីទបូកសុរបការងារក្នុងឆមាសទី១នៃឆ្នាំ២០២០ និងកណត់ទិសដៅការងារសំខាន់ៗសម្រាប់ឆមាសទី២ខែឆ្នាំ២០២០ លើ      វិស័យការងារ ប្រជាជនមានគុណបំណាច់ និងកិច្ចការសង្គមកិច្ច ដែលទើបបានធ្វើឡើងនាព្រឹកថ្ងៃទី១៦ ខែកក្កដា។
វៀតណាមខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីរក្សាទីផ្សារការងារ - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំនេះ (រូបថត៖molisa.gov.vn)

ពិតណាស់ថាក្នុងរយៈពេល ៦ ខែកន្លងមកនេះ មានការធ្លាក់ចុះនៃកម្លាំងពលកម្មយ៉ាងខ្លាំងក្លានៅក្នុងអង្គភាពអាជីវកម្ម ដោយប្រមូលផ្តុំនៅក្នុងវិស័យមួយចំនួនដូចជាវាយនភ័ណ្ឌ ស្បែកជើង កាបូបជាដើម ហើយអត្រាពលករគ្មានការងារធ្វើនៅតំបន់ទីក្រុងនៅតែមានអត្រាខ្ពស់បំផុតក្នុងរយៈពេល ១០ ឆ្នាំកន្លងមក ។ រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម លោក Dao Ngoc Dung បានឲ្យដឹងថា ៖

«យើងឃើញថាកាន់តែមានការពិបាកគឺកាន់តែប្តេជ្ញាចិត្តយ៉ាងខ្លាំងថែមទៀត ដើម្បីបំពេញការងារសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។ ក្នុងនោះការខិតខំប្រឹងប្រែងខ្ពស់បំផុតគឺដើម្បីរក្សាទីផ្សារការងារឲ្យបានល្អ ជម្រុញវិស័យសេដ្ឋកិច្ចក្រោមគ្រប់រូបភាពពុំជាខានឡើយ ប៉ុន្តែត្រូវរក្សាទីផ្សារការងារឲ្យមានស្ថិរភាពផងដែរ។ ក្រៅពីការផ្តល់អាទិភាពជាចម្បងលើការកសាងនិយ័តកម្ម នោះយើងត្រូវតែ តម្រងទិសដៅសម្រាប់ការកសាងកម្មវិធី និងគោលដៅឲ្យបានជាក់ស្តែង ព្រមទាំងបន្តអនុវត្តកញ្ចប់ថវិកាសន្តិសុខសង្គមយ៉ាងម៉េច ដើម្បីធ្វើឱ្យប្រជាជននិងអង្គភាពអាជីវកម្មអាចទទួលបានប្រាក់កម្ចីចំនួន ១៦ ពាន់ពាន់លានដុងពីធនាគារគោលនយោបាយសង្គមផងដែរ»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ