វៀតណាមខំប្រឹងប្រែងកសាងបណ្ដាគោលនយោបាយស្ដីពីសិទ្ធិមនុស្សនិងសមភាពភេទ

វៀតណាមខំប្រឹងប្រែងកសាងបណ្ដាគោលនយោបាយស្ដីពីសិទ្ធិមនុស្សនិងសមភាពភេទ - ảnh 1
អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong

(VOV)_នារសៀលថ្ងៃទី២៨ តុលា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅកិច្ចប្រជុំ
នៃក្រុមមិនផ្លូវការអំពីសមភាពភេទ ឆ្នាំ ២០១៤ ដោយប្រធានបទ៖ លើក​កំពស់អត្រា
សមាជិកានៅក្នុងស្ថានប័នស៊ីវិល។ ធ្វើអធិបតីកិច្ចប្រជុំ អនុប្រធានរដ្ឋសភាវៀតណាម
 លោកស្រី Tong Thi Phong បានអះអាងថា៖ សមភាពភេទ​ជាសិទ្ធិសារវ័ន្ត ជាឧបករ
ណ៍ដើម្បីវាយតំលៃអំពីការអភិវឌ្ឍន៍របស់សង្គម ដូច្នេះ វៀតណាម ជានិច្ចកាលខំប្រឹង
ប្រែងកសាងបណ្ដាគោលនយោបាយស្ដីពីសិទ្ធិ​មនុស្សនិងសមភាពភេទ។ 

          សហអធិបតីកិច្ចប្រជុំ លោកស្រី Pratibha Mehta អ្នកសម្របសម្រូល​របស់អង្គ
ការសហប្រជាជាតិប្រចាំនៅវៀតណាម បានកត់សម្គាល់ និងវាយតំលៃខ្ពស់រាល់ការ
ខំប្រឹងប្រែងរបស់វៀតណាម ក្នុងការអនុវត្តសមភាពភេទនាពេលកន្លងទៅ និងសង្ឃឹមថាវៀតណាមនឹងអនុវត្តល្អជាងទៀតគោលដៅនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ