វៀតណាមគឺជាគំរូជោគជ័យមួយនៃការអភិវឌ្ឍប្រកបដោយចីរភាពក្នុងអាស៊ាន

(VOVWORLD) - ថៃជឿជាក់ថា វៀតណាមនឹងបំពេញយ៉ាងល្អ នូវតំណែងទាំងពីរ ជាប្រធានអាស៊ាន ២០២០ ផងនិងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជាក់ជាពុំខាន។

នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសំឡេងវៀតណាម លោក Suriya Chindawongse ប្រធាននាយកដ្ឋានកិច្ចការអាស៊ាននៃក្រសួងការបរទេសថៃបានសង្កត់ធ្ងន់ថា ថៃជឿជាក់ថា វៀតណាមនឹងបំពេញយ៉ាងល្អ នូវតួនាទីជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ - អាស៊ាន ២០២០ និងគាំទ្រប្រធានបទនៃឆ្នាំអាស៊ានរបស់វៀតណាមគឺ “ការផ្សាភ្ជាប់និងការបន្សាំដោយម្ចាស់ការ”។ លោក Suriya Chindawongse បានអោយដឹងថា៖ នៅក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសដែលបានធ្វើឡើងនៅ Nha Trang (វៀតណាម) នោះ ថៃនិងបណ្តាប្រទេសដទៃទៀត បានអះអាងថា នឹងបន្តគាំទ្រដល់វៀតណាម ក្នុងការអះអាងនូវតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ានក្នុងតំបន់។

ធ្វើការវាយតំលៃចំពោះភារកិច្ចចំនួនពីរ ដែលវៀតណាមនឹងបានអនុវត្តន៍ក្នុងឆ្នាំ ២០២០ នោះគឺប្រធានអាស៊ាននិងសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លោក Suriya Chindawongse បានចាត់ទុកថា នេះជាឱកាសល្អសម្រាប់វៀតណាមដើម្បីអភិក្រមនិងដោះស្រាយបញ្ហាសកល ក៏ដូចជាជួយបណ្តាប្រទេសក្នុងតំបន់អាស៊ាន អោយសម្រេចនូវគោលដៅរបស់ខ្លួន។ ទន្ទឹមជាមួយគ្នានោះ រួមចំណែកពង្រឹងនិងពង្រីករូបភាពអាស៊ាននៅក្នុងអង្គការសហប្រជាជាតិ។ វៀតណាមគឺជាគំរូជោគជ័យមួយនៃការអភិវឌ្ឍប្រកបដោយចីរភាពក្នុងអាស៊ាន។  ហេតុដូច្នេះ នេះជាបញ្ហាអាទិភាពមួយក្នុងចំណោមអាទិភាពដែលវៀតណាមអាចផ្តោតលើកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិនៅឆ្នាំ ២០២០ នេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ