វៀតណាមគឺជាគោលដៅវិនិយោគសម្រាប់អង្គភាពអាជីវកម្មកាណាដាដែលមានបំណងចង់ឈានចូលទីផ្សារអាស៊ី

(VOVWORLD) - នាពេលថ្មីៗនេះ អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមបានសម្ភាសន៍ជាមួយអតីតទេសាភិបាលខេត្ត Quebec លោក Jean Charest អំពីទំនាក់ទំនងពាណិជ្ជកម្មរវាងវៀតណាមនិងកាណាដាក្នុងបរិបទដែលប្រទេសទាំងពីរកំពុងមើលឃើញពីនិន្នាការកាន់តែកើនឡើងនៅក្នុងការផ្លាស់ប្តូរពាណិជ្ជកម្ម ទ្វេភាគី ទោះបីជាមានការរីករាលដាលនៃជំងឺកូវីដ១៩ ដែលបានជះឥទ្ធិពលលើគ្រប់វិស័យនៃសេដ្ឋកិច្ចក៏ដោយ។
វៀតណាមគឺជាគោលដៅវិនិយោគសម្រាប់អង្គភាពអាជីវកម្មកាណាដាដែលមានបំណងចង់ឈានចូលទីផ្សារអាស៊ី - ảnh 1 ផលិតផលឈើសម្រាប់ការនាំចេញនៅក្រុមហ៊ុន Hiep Long - ខេត្ត Binh Duong (រូបថត៖ VNA)

លោក Charest មានប្រសាស ន៍ថា ប្រទេសកាណាដានិងវៀត ណាមមិនទាន់បានទាញយក ផលប្រយោជន៍ពេញ លេញពីឧត្តមភាពឬឱកាសពីកិច្ចព្រមព្រៀង CPTPP នៅឡើយ។ ទោះ បីពាណិជ្ជកម្មទ្វេភាគី មានការ កើនឡើងក៏ដោយប្រទេសទាំងពីរក៏មើលឃើញពីឱកាសនិងសក្តានុពលក្នុងវិស័យកែច្នៃម្ហូបអាហារនិងផលិតកម្ម ប៉ុន្តែវានៅតែមានវិស័យថ្មីៗដែលត្រូវការការវិនិយោគផងដែរ។ ដោយមានតម្លៃនាំចូលទំនិញ កើនឡើងរហូតដល់ ៥០០ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ កាណាដាត្រូវបានគេចាត់ទុកថាជាទីផ្សារគួរឲ្យទាក់ទាញសម្រាប់វិនិយោគិន។ ហេតុដូច្នេះ លោក Charest បានអះអាងថានៅតែមានឱកាសនិងសក្តានុពលដ៏ល្អប្រពៃសម្រាប់ប្រទេសវៀតណាមនិងកាណាដាដើម្បីពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ជាពិសេសនៅពេលប្រតិបត្តិការទំនិញរវាងប្រទេសទាំងពីរមានលក្ខណៈបំពេញបន្ថែមគ្នាជាជាងការប្រកួតប្រជែងគ្នាទៅវិញមកផងដែរ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ