វៀតណាមគឺជាដៃគូអាទិភាពចម្បងរបស់រុស្ស៊ីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍

(VOVWORLD) - ចាប់ពីថ្ងៃទី ៨ ដល់ទី ១០ ខែកក្កដា គណៈ ប្រតិភូនៃបក្សកុម្មុយនិស្តវៀតណាមដឹកនាំដោយលោក Hoang Binh Quan ប្រធានគណៈកម្មាធិការកិច្ចការបរទរស មជ្ឈិម បានទៅបំពេញទស្សនកិច្ចការងារនៅសហព័ន្ធរុស្ស៊ី។ 
វៀតណាមគឺជាដៃគូអាទិភាពចម្បងរបស់រុស្ស៊ីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ - ảnh 1 ស្របតាមការអនុញ្ញាតរបស់អគ្គលេខាបក្ស លោក  Nguyen Phu Trong លោក Hoang Binh Quan បានប្រគល់មេដាយមិត្តភាពដល់លោក Gennady Zyuganov ប្រធានបក្សកុម្មុយនិស្តសហព័ន្ធរុស្ស៊ី (រូបថត: VOV)

នៅឯទីក្រុងម៉ូស្គូក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ លោក Hoang Binh Quan បានទទួលជួបពិភាក្សាជាមួយមេដឹកនាំជាន់ខ្ពស់នៃគណបក្សនយោបាយមួយចំនួនរបស់រុស្ស៊ី និងជួបសវនាការជាមួយថ្នាក់ដឹកនាំក្រសួងការបរទេសនិង Duma ជាតិ រុស្ស៊ីផងដែរ។

ក្នុងបណ្តាជំនួបធ្វើការនេះ ភាគីទាំងពីរបានផ្លាស់ប្តូរមតិអំពីស្ថានភាពអន្តរជាតិ តំបន់ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ រវាងបក្សកុម្មុយនិស្តវៀតណាមនិងគណបក្សនយោបាយសំខាន់ៗរបស់រុស្ស៊ី។ ក្រៅពីនោះ ភាគីទាំងពីរបានផ្លាស់ប្តូរ មតិស្តីពីវិធានការដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើកាណាល់បក្ស ការទូត រដ្ឋាភិ បាលនិងរដ្ឋសភា ជាពិសេស គឺឆ្នាំរុស្ស៊ីនៅវៀតណាមនិងឆ្នំាំវៀតណាមនៅរុស្ស៊ី ក្នុងឱកាសនៃការប្រារព្ធខួបលើក ២៥ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីគោល ការណ៍ជាមូលដ្ឋាននៃទំនាក់ទំនងវៀតណាម - រុស្ស៊ី និងឆ្ពោះទៅប្រារព្ធខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ២០២០ ខាងមុខ។

ថ្នាក់ដឹកនាំគណបក្ស រដ្ឋសភានិងក្រសួងការបរទេសនៃសហព័ន្ធរុស្ស៊ី បានអះអាងថាទោះបីជាសហព័ន្ធរុស្ស៊ីគឺកាន់របបពហុបក្សក៏គណបក្សទាំងអស់មិនពឹងផ្អែកលើនិន្នាការនយោបាយនោះឡើយ ពោលគឺសុទ្ធតែយកចិត្តទុកដាក់ក្នុងការពង្រឹងចំណងមិត្តភាព និងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយវៀតណាម ព្រមទាំងចាត់ទុកវៀតណាមជាដៃគូអាទិភាពចម្បងរបស់រុស្ស៊ីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ថ្នាក់ដឹកនាំនៃស្ថាប័ននានាររបស់រុស្ស៊ីបានឯកភាពបង្កើនការឃ្លាំមើលលើការអនុវត្តរាល់កិច្ចព្រមព្រៀងកម្រិតខ្ពស់ ដែលបានសម្រេចរវាងប្រទេសទាំងពីរ ជាពិសេសគឺលទ្ធផលទទួលបានពីដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់សហព័ន្ធរុស្ស៊ីរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong កាលពីខែកញ្ញាឆ្នាំ ២០១៨ កន្លងទៅនោះ  ដែលក្នុងនោះមានការអនុវត្តគម្រោងធំៗ រវាងប្រទេសទាំងពីរក្នុងវិស័យសេដ្ឋកិច្ច ការពារជាតិ សន្តិសុខនិងបច្ចេកទេសយោធាដើម្បីសហ គមន៍ជនវៀតណាមនៅរុស្ស៊ីរក្សាស្ថិរភាពជីវភាពរស់នៅ និងធ្វើការផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ