វៀតណាមគឺជាទីផ្សារធំទូលាយចំពោះសហគ្រាសស៊ុយអែត

(VOVWORLD) - ថ្នាក់ដឹកនាំសម្ព័ន្ធក្រុម ហ៊ុនទាំងនេះបានសម្ដែងគោល បំណងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង វៀតណាមនិងសហភាពអឺរ៉ុប (EVFTA) នឹងត្រូវបានចុះហត្ថលេខាយ៉ាងឆាប់ៗ ដើម្បីជួយសម្រួលដល់ការដោះដូរពាណិជ្ជកម្មរវាងស៊ុយអែតជាមួយវៀតណាម។ 
វៀតណាមគឺជាទីផ្សារធំទូលាយចំពោះសហគ្រាសស៊ុយអែត - ảnh 1នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងបណ្ដាថ្នាក់ដឹកនាំនៃសម្ព័ន្ធក្រុមហ៊ុនជួរមុខរបស់ស៊ុយអែត (រូបថត៖ TTXVN) 

  បន្តកម្មវិធីនៃដំណើរទស្សនកិច្ចជាផ្លូវការនៅស៊ុយអែត នាថ្ងៃទី២៧ ខែ ឧសភា នៅរដ្ឋធានី Stockholm នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំនៃសម្ព័ន្ធក្រុមហ៊ុនជួរមុខនានា របស់ស៊ុយអែតដូចជា៖ Electrolux Oriflame Scania ABB Ericsson និង Volvo ជាដើម។

        នៅជំនួបនេះ បណ្ដាថ្នាក់ដឹកនាំនៃសម្ព័ន្ធក្រុមហ៊ុននានារបស់ស៊ុយអែតបាន ចាត់ទុកថា នា បច្ចុប្បន្ន វៀតណាមនិងស៊ុយអែតកំពុងមានគោលដៅរួមនោះគឺ ខិតខំប្រឹងប្រែងទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ។ ថ្នាក់ដឹកនាំសម្ព័ន្ធក្រុម ហ៊ុនទាំងនេះបានសម្ដែងគោលបំណងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង វៀតណាមនិងសហភាពអឺរ៉ុប (EVFTA) នឹងត្រូវបានចុះហត្ថលេខាយ៉ាងឆាប់ៗ ដើម្បីជួយសម្រួលដល់ការដោះដូរពាណិជ្ជកម្មរវាងស៊ុយអែតជាមួយវៀតណាម។ ក្រុមថ្នាក់ដឹកនាំនេះក៏បានអោយដឹងថា គេត្រៀមខ្លួនជាស្រេចផ្ទេរប្រគល់បច្ចេក វិទ្យាសម្រាប់ដៃគូវៀតណាម ក៏ដូចជាបើកទូលាយទ្រង់ទ្រាយផលិតកម្មអាជីវកម្ម នៅវៀតណាមផងដែរ។

        ជាការឆ្លើយតប នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បាន អះអាងថា ស្ថាប័នពាក់ព័ន្ធនានារបស់វៀតណាមនឹងធ្វើអស់ពីកម្លាំងកាយចិត្ត ដើម្បីជួយឧបត្ថម្ភក្រុមហ៊ុននិងសហគ្រាសស៊ុយអែតក្នុងការវិនិយោគធ្វើអាជីវកម្មនៅវៀតណាម។ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា វៀតណាមជាច្រកទ្វារនៃ ទីផ្សារអាស៊ាន ហើយវៀតណាមបាននិងកំពុងត្រៀមរៀបចំចុះហត្ថលេខាលើកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មីជាច្រើន ហេតុនេះហើយវៀតណាមពិតជា ទីផ្សារធំទូលាយចំពោះសហគ្រាសស៊ុយអែត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ