វៀតណាមគាំទ្រកិច្ចខិតខំប្រឹងប្រែងក្នុងការផ្សះផ្សានិងអភិវឌ្ឍន៍សេដ្ឋកិច្ចនៅ Bosnia – Herzegovina

(VOVWORLD) -  ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិកាលពីថ្ងៃទី ៤ ឧសភាបានបើកកិច្ចពិភាក្សាជាប្រចាំស្តីពីស្ថានភាពរបស់ Bosnia – Herzegovina (បូស្នៀនិងហឺហ្សេហ្គូវីណា)។

វៀតណាមគាំទ្រកិច្ចខិតខំប្រឹងប្រែងក្នុងការផ្សះផ្សានិងអភិវឌ្ឍន៍សេដ្ឋកិច្ចនៅ Bosnia – Herzegovina - ảnh 1ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប បើកកិច្ចប្រជុំអនឡាញស្តីពីស្ថានភាពនៅ Bosnia – Herzegovina 

ថ្លែងនៅទីនេះ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានស្ថានបេសកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានទទួលស្គាល់ការវិវឌ្ឍន៍វិជ្ជមាននៅ Bosnia – Herzegovina ក្នុងកំឡុងពេលពីថ្ងៃទី ១៦ តុលា ២០២០ ដល់ថ្ងៃទី ១៥ មេសា ២០២១ ព្រមទាំងបានសម្តែងការព្រួយបារម្ភអំពីស្ថានភាពផ្ទៃក្នុងរបស់ Bosnia – Herzegovina ដែលបន្តវិវឌ្ឍន៍យ៉ាងស្មុគស្មាញ ជាពិសេសនៅក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ -១៩ ដែលជះឥទ្ធិពលដល់កិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព Dayton។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការកសាងទំនុកចិត្តនិងកិច្ចពិភាក្សាប្រកបដោយ ចីរភាពក្នុងចំណោមភាគីពាក់ព័ន្ធក៏ដូចជា ពង្រឹងកិច្ចសហប្រតិបត្តិការ ឆ្ពោះទៅស្ថេរភាពស្ថានភាពនយោបាយ-សង្គមអនុវត្តន៍កំណែទម្រង់និងការអភិវឌ្ឍសេដ្ឋកិច្ច ដើម្បីកែលម្អជីវភាពរស់នៅរបស់ប្រជាជននិងដាក់ផលប្រយោជន៍របស់ប្រជាជនជាស្នូលសម្រាប់រាល់កិច្ចខិតខំប្រឹងប្រែងអស់នេះ។  ឯកអគ្គរដ្ឋទូតបានថ្លែងថា ការទទួលខុសត្រូវខ្ពស់គឺជាកម្មសិទ្ធិរបស់ Bosnia – Herzegovina សហគមន៍ពាក់ព័ន្ធនិងប្រជាជនទៀតសោត។ យ៉ាងណាមិញ សហគមន៍អន្តរជាតិត្រូវការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងទាំងនេះ ដែលក្នុងនោះរាល់កិច្ចខិតខំប្រឹងប្រែងផ្សះផ្សាត្រូវការជំរុញឱ្យភាគីទាំងពីរខិតកាន់តែខិតជិតគ្នា ឆ្ពោះទៅរកអនាគតនៃសន្តិភាពនិងការអភិវឌ្ឍ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ