វៀតណាមគាំទ្រកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងដៃគូអន្តរជាតិនិងមីយ៉ាន់ម៉ា


វៀតណាមគាំទ្រកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងដៃគូអន្តរជាតិនិងមីយ៉ាន់ម៉ា - ảnh 1
វៀតណាមគាំទ្រកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងដៃគូអន្តរជាតិនិងមីយ៉ាន់ម៉ា (Image: VNA)

(VOVworld) – នាថ្ងៃទី ១៤ មិនា នៅទីក្រុង Geneva ស្វីស បានប្រព្រឹត្តទៅការ
សន្ទនារវាងបណ្ដាប្រទេសនិងអង្គការក្រៅរដ្ឋាភិបាលជាមួយអ្នករាយការណ៍ពិ
សេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ាក្នុងក្របខ័ណ្ឌសម័យប្រជុំលើកទី
 ៣១។ ក្នុងឋានៈជាសមាជិកក្រុមប្រឹក្សារសិទ្ធិមនុស្ស អាណត្តិ ២០១៤-២០១៦
ឯកអគ្គរដ្ឋទូតវៀតណាម លោក Nguyen Trung Thanh បានសង្កត់ធ្ងន់ថា៖ ព្រឹត្តិ
ការណ៍ មីយ៉ាន់ម៉ារៀបចំការបោះឆ្នោតសកលប្រកបដោយជោគជ័យនាខែ
 វិច្ឆិកាកន្លងទៅបានបង្ហាញនូវដំណើការកែទម្រង់ប្រជាធិបតេយ្យភាវូបនីយកម្ម
និង សម្របសម្រួលជាតិ។ វៀតណាមចាត់ទុកថា៖ ការយកចិត្តទុកដាក់ដល់
ការអភិវ ឌ្ឍន៍នៅមីយ៉ាន់ម៉ាគប្បីអនុវត្តដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ
និងធម្មនុញ្ញ អ.ស.ប ជាពិសេសគឺគោលការណ៍ស្វ័យសម្រេចនិងមិនធ្វើអន្តរា
គមន៍ចូលកិច្ច ផ្ទៃក្នុង។ វៀតណាមចាត់ទុកថា៖ សហគមន៍អន្តរជាតិគប្បីប្រ
មូលផ្តុំទៅ លើកិច្ចសហប្រតិបត្តិការអន្តរជាតិនិងផ្តល់ជំនួយបច្ចេកទេសដើម្បី
​បង្កើនកិច្ចការ ពារហើយជំរុញសិទ្ធិរបស់ប្រជាពលរដ្ឋ តាមរយៈនោះ អនុវត្ត
បំណងប្រាថ្នាកដ៏ ត្រឹមត្រូវស្តីពីសន្តិភាពស្ថិរភាពនិងប្រជាធិបតេយ្យអភិវឌ្ឍន៍
របស់ប្រជាជនមីយ៉ាន់ ម៉ា។ វៀតណាមជានិច្ចកាលគាំទ្រការសន្ទនានិងកិច្ច
សហប្រតិបត្តិការវាងបណ្ដា ដៃគូអន្តរជាតិនិងមីយ៉ាន់ម៉ាហើយះអំពាវនាវឲ្យ
ពិនិត្យមើលឡើងវិញបញ្ហាមីយ៉ាន់ម៉ាក្នុងរបៀបវារៈនៃយន្តការនេះ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ