វៀតណាមគាំទ្រកំណែទម្រង់ប្រតិបត្តិការរបស់មហាសន្និបាតអង្គការសហប្រជាជាតិ

(VOVWORLD) - ថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកស្រីភារៈធារី Le Thi Minh Thoa អនុប្រធានបេស កកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ថា ការកែ ទម្រង់ប្រតិបត្តិការរបស់មហាសន្និបាតអង្គការសហប្រជាជាតិ មានសារសំខាន់ខ្លាំង ណាស់សម្រាប់ការកែទម្រង់អង្គការសហប្រជាជាតិ។

កាលពីថ្ងៃទី ១០ វិច្ឆិកា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក មហាសន្និបាត អង្គការសហប្រជាជាតិបានពិភាក្សាអំពីបញ្ហាកំណែទម្រង់ប្រតិបត្តិការនៃមហាសន្និបាត ក្រោមការដឹកនាំរបស់ប្រធានមហាសន្និបាតលើកទី៧៨ លោក Dennis Francis ដោយ មានការចូលរួមពីប្រទេសសមាជិកនានា។ នៅក្នុងកិច្ចប្រជុំ ប្រទេសជាច្រើនបានចែក រំលែកគំនិតផ្តួចផ្តើម និងទស្សនៈស្តីពីវិធីបង្កើនប្រសិទ្ធភាពប្រតិបត្តិការរបស់មហា សន្និបាតអង្គការសហប្រជាជាតិ។
វៀតណាមគាំទ្រកំណែទម្រង់ប្រតិបត្តិការរបស់មហាសន្និបាតអង្គការសហប្រជាជាតិ - ảnh 1លោកស្រីភារៈធារី Le Thi Minh Thoa អនុប្រធានបេស កកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ។ (រូបថត៖ VOV)

ថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកស្រីភារៈធារី Le Thi Minh Thoa អនុប្រធានបេស កកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ថា ការកែ ទម្រង់ប្រតិបត្តិការរបស់មហាសន្និបាតអង្គការសហប្រជាជាតិ មានសារសំខាន់ខ្លាំង ណាស់សម្រាប់ការកែទម្រង់អង្គការសហប្រជាជាតិ។ ទន្ទឹមនឹងការកត់សម្គាល់លទ្ធ ផលវិជ្ជមាននាពេលថ្មីៗនេះ តំណាងវៀតណាមបានចាត់ទុកថា អង្គការសហប្រជាជាតិ និងប្រទេសនានាចាំបាច់ត្រូវជំរុញវិធានការឲ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីឲ្យមហា សន្និបាតអាចឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈមសកលនានា ដែល កាន់តែកើនឡើងនិងស្មុគស្មាញ។ តួនាទីរបស់មហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងសន្តិភាព និងសន្តិសុខ គួរតែត្រូវបានពង្រឹងស្របតាមធម្មនុញ្ញអង្គការសហប្រជា ជាតិ ព្រមទាំងពង្រឹងទំនាក់ទំនងរវាងមហាសន្និបាត និងស្ថាប័នសំខាន់ៗផ្សេងទៀត របស់អង្គការសហប្រជាជាតិ ដែលក្នុងនោះរួមមានក្រុមប្រឹក្សាសន្តិសុខអង្គការសហ ប្រជាជាតិផងដែរ។ ការពិភាក្សារបស់មហាសន្និបាតអង្គការសហប្រជាជាតិត្រូវសម្រេច បាននូវលទ្ធផលជាក់ស្ដែង និងអាចអនុវត្តបានក្នុងរយៈពេលមធ្យម និងវែង ដើម្បីឆ្លើយ តបនឹងផលប្រយោជន៍ និងបំណងប្រាថ្នារបស់ប្រទេសសមាជិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ