វៀតណាមគាំទ្រការបង្កើនកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិនិង OSCE

(VOVWORLD) - ថ្លែងនៅកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Pham Hai Anh អនុប្រធានស្ថាន បេសកកម្មវៀតណាមប្រចាំនៅអ.ស.ប បានកត់ សម្គាល់តួនាទីដ៏សំខាន់របស់ OSCE ក្នុងការជំរុញកិច្ចសន្ទនា កសាងជំនឿទុកចិត្ត ដោះស្រាយជម្លោះនិងជំរុញការអភិវឌ្ឍ នៅទ្វីបអឺរ៉ុប ព្រមទាំងលើកទឹកចិត្ត OSCE និងអ.ស.ប រឹតបន្តឹងទំនាក់ទំនងសហប្រតិ បត្តិការលើវិស័យច្រើនថែមទៀត។
វៀតណាមគាំទ្រការបង្កើនកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិនិង OSCE - ảnh 1លោកឯកអគ្គរដ្ឋទូត Pham Hai Anh៊។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) កាលពីថ្ងៃទី១០ មីនា បាន បើកកិច្ចប្រជុំដើម្បីស្ដាប់របាយការណ៍ស្ដីពីសកម្មភាពរបស់អង្គការសន្តិសុខនិងសហ ប្រតិបត្តិការអឺរ៉ុប (OSCE)។
ថ្លែងនៅកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Pham Hai Anh អនុប្រធានស្ថាន បេសកកម្មវៀតណាមប្រចាំនៅអ.ស.ប បានកត់សម្គាល់តួនាទីដ៏សំខាន់របស់ OSCE ក្នុងការជំរុញកិច្ចសន្ទនា កសាងជំនឿទុកចិត្ត ដោះស្រាយជម្លោះនិងជំរុញការអភិវឌ្ឍ នៅទ្វីបអឺរ៉ុប ព្រមទាំងលើកទឹកចិត្ត OSCE និង អ.ស.ប រឹតបន្តឹងទំនាក់ទំនងសហប្រតិ បត្តិការលើវិស័យច្រើនថែមទៀត។ តំណាងវៀតណាមរូបនេះ បានស្វាគមន៍ការសន្យា របស់ស៊ុយអែតក្នុងនាមជាប្រធាន OSCE ឆ្នាំ២០២១ អំពីការជំរុញពហុភាគីនិយម ធម្មនុញ្ញអ.ស.ប ច្បាប់អន្តរជាតិ វិធានការកសាងជំនឿទុកចិត្ត និងការអនុវត្តរបៀបវារៈ ស្ដីពីស្រ្តី សន្តិភាពនិងសន្តិសុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ