វៀតណាមគាំទ្រយ៉ាងខ្លាំងដល់កិច្ចខិតខំប្រឹងប្រែងនិងគំនិតផ្តួចផ្តើមនានាដើម្បីជំរុញដំណើរការសន្តិភាពមជ្ឈឹមបូព៌ា

(VOVWORLD) - ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃទី ២២ ខែមេសាបានបើកកិច្ចប្រជុំជាសាធារណៈតាមប្រព័ន្ធអ៊ិនធឺរណែត ស្តីពីស្ថានភាពមជ្ឈឹមបូព៌ារួមទាំងបញ្ហាប៉ាឡេស្ទីនទៀតផង។
វៀតណាមគាំទ្រយ៉ាងខ្លាំងដល់កិច្ចខិតខំប្រឹងប្រែងនិងគំនិតផ្តួចផ្តើមនានាដើម្បីជំរុញដំណើរការសន្តិភាពមជ្ឈឹមបូព៌ា - ảnh 1ក្រុមប្រឹក្សាសន្តិសុខអ.ស.បបើកកិច្ចប្រជុំស្តីពីស្ថានភាពនៅមជ្ឈឹមបូព៌ា 

ថ្លែងនៅឯកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាង ថា វៀតណាមគាំទ្រយ៉ាងខ្លាំងដល់ការខិតខំប្រឹងប្រែងនិងគំនិតផ្តួចផ្តើមដែលអាចជួយជំរុញដំណើរការ សន្តិភាពមជ្ឈឹមបូព៌ា ព្រមទាំងអំពាវនាវឲ្យក្រុមប្រទេសចតុភាគី នៃមជ្ឈឹមបូព៌ា (Middle East Quartet រួមមានសហរដ្ឋអាមេរិក រុស្ស៊ីសហភាពអឺរ៉ុបនិងអង្គការសហប្រជាជាតិ) ក៏ដូចជាប្រទេសដទៃទៀតនៅក្នុងតំបន់ឲ្យខិតខំប្រឹងប្រែងបង្កលក្ខណៈងាយស្រួលសម្រាប់តភ្ជាប់កិច្ចចរចារឡើងវិញ។ លោកឯកអគ្គរដ្ឋទូតក៏បានជំរុញឱ្យគ្រប់ភាគីទាំងអស់ ចាត់វិធានការដើម្បីកសាងទំនុកចិត្តនិងជៀសវាងពីសកម្មភាពឯកតោភាគីដែលអាចជះឥទ្ធិពលអវិជ្ជមានដល់ទស្សនវិស័យនៃការចរចា។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ឡើងវិញនូវជំហរយ៉ាងខ្ជាប់ខ្ជួនរបស់វៀតណាមក្នុងការស្វែងរកដំណោះស្រាយរដ្ឋពីរ រួមមានការបង្កើតរដ្ឋប៉ាឡេស្ទីនជាមួយរដ្ឋធានីហ្សេរុយសាឡឹមខាងកើត ដែលមានព្រំដែនត្រូវបានអន្តរជាតិទទួលស្គាល់ ឈរលើមូលដ្ឋានព្រំដែនមុនឆ្នាំ ១៩៦៧ ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិនិងសេចក្តីសម្រេចពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ