វៀតណាមគាំទ្រសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតអង្គការសហប្រជាជាតិទាក់ទងនឹងទឹកដីប៉ាឡេស្ទីនត្រូវទន្ទ្រានកាន់កាប់

(VOVWORLD) - សម័យប្រជុំបានអនុម័តលើ សេចក្តីសម្រេចចិត្ត ដោយប៉ាឡេស្ទីនដាក់ចេញ ដោយអំពាវនាវអ៊ីស្រាអែលបញ្ចប់ការកាន់កាប់ទឹកដីប៉ាឡេស្ទីនក្នុងរយៈពេល ១២ ខែខាងមុខ។

វៀតណាមគាំទ្រសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតអង្គការសហប្រជាជាតិទាក់ទងនឹងទឹកដីប៉ាឡេស្ទីនត្រូវទន្ទ្រានកាន់កាប់ - ảnh 1ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាម ប្រចាំនៅអង្គការសហប្រជាជាតិ 

ក្នុងអំឡុងពេលពីរថ្ងៃ គឺថ្ងៃទី ១៧ និង១៨ ខែកញ្ញា នៅទីស្នាក់ការអង្គការសហប្រជាជាតិ   នៅទីក្រុងញូវយ៉ក សម័យប្រជុំបន្ទាន់ពិសេសនៃមហា សន្និបាតអង្គការសហប្រជាជាតិបានប្រព្រឹត្តទៅស្តីពី "សកម្មភាពខុសច្បាប់របស់អ៊ីស្រាអែលនៅហ្សេរុយសាឡឹមខាងកើត និងផ្នែកខ្លះនៃទឹកដីប៉ាឡេស្ទីន ដែលរងការទន្ទ្រានកាន់កាប់” ឈរលើមតិយោបល់ប្រឹក្សារបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) កាលពីថ្ងៃទី១៩ ខែកក្កដា។ សម័យប្រជុំបានអនុម័តលើសេចក្តីសម្រេចចិត្ត ដោយប៉ាឡេស្ទីនដាក់ចេញ ដោយអំពាវនាវអ៊ីស្រាអែលបញ្ចប់ការកាន់កាប់ទឹកដីប៉ាឡេស្ទីនក្នុងរយៈពេល ១២ ខែខាងមុខ។

ថ្លែងមតិក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាម ប្រចាំនៅអង្គការសហប្រជាជាតិ បានអះអាងថា វៀតណាមគោរព និងគាំទ្រ ICJ ក្នុងការអនុវត្តមុខងាររបស់ខ្លួន ក្នុងនោះមានការផ្តល់មតិយោបល់ ព្រមទាំងចាត់ទុកថា រាល់ដំណោះស្រាយទាក់ទងនឹងមជ្ឈិមបូព៌ា ដំណើរការសន្តិភាពចាំបាច់ត្រូវអនុវត្តតាមច្បាប់អន្តរជាតិ ជាពិសេសដំណោះស្រាយរបស់អង្គការសហប្រជាជាតិ។ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលគាំទ្រកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ និងប្រជាជន ប៉ាឡេស្ទីន ដើម្បីសម្រេចបាននូវដំណោះស្រាយរដ្ឋពីរ ស្របតាមសេចក្តីសម្រេចចិត្តពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ ស្របតាមច្បាប់អន្តរជាតិ ដែលមានព្រំប្រទល់មុនឆ្នាំ ១៩៦៧ និង Jerusalem ខាងកើតជារដ្ឋធានី នៃរដ្ឋប៉ាឡេស្ទីន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ