វៀតណាម-គុយបាបន្តពង្រឹងទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ
![វៀតណាម-គុយបាបន្តពង្រឹងទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2015_09_30/lazo.jpg) |
វៀតណាម-គុយបាបន្តពង្រឹងទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ |
Vovworld-នាថ្ងៃទី២៩កញ្ញាប្រធានរដ្ឋវៀតណាមលោក Truong Tan Sang រួម
ជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានជួបសន្ទនាជាមួយប្រធានរដ្ឋសភា
គុយបាលោក Esteban Lazo ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅគុយបា។ នៅជំនួប
សន្ទនានេះ ប្រធានរដ្ឋ Truong Tan Sang បានអះអាងថា ថ្នាក់ដឹកនាំនិងប្រជាជន
វៀតណាមគោរពរក្សានិងប្តេជ្ញាធ្វើឲ្យស៊ីជម្រៅនូវប្រពៃណីទំនាក់ទំនងសាមគ្គីភាព
ជាភាតរៈនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាមគុយបា។ រីឯប្រធាន
រដ្ឋសភា Lazo បានថ្លែងអំណរគុណថ្នាក់ដឹកនាំនិងប្រជាជនវៀតណាមស្ដីអំពីចំណង
សាមគ្គីភាពនិងការគាំទ្រដ៏ថ្លៃថ្លាសំរាប់ប្រជាជនគុយបា ពិសេសគឺក្នុងដំណាក់កាល
លំបាកនៃបដិវត្តន៍គុយបា។ ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពប្រទេសទាំងពីរត្រូវ
បន្តជំរុញផ្លាស់ប្តូរបទពិសោធន៍មេរៀនក្នុងបុព្វហេតុអភិវឌ្ឍន៍នៃប្រទេសទាំងពីរក្នុង
រយៈពេលកន្លងទៅសំដៅរួមចំណែកជាក់ស្ដែងក្នុងការលើកកំពស់គុណភាពប្រសិទ្ធិ
ភាពក្នុងកិច្ចការរៀបចំផែនការគោលនយោបាយនិងកសាងនិតិបញ្ញត្តិនៃប្រទេស
នីមួយៗ៕