វៀតណាមចែករំលែកជាមួយឥណ្ឌូនេស៊ីនូវបទពិសោធន៍ចូលរួមTPP

វៀតណាមចែករំលែកជាមួយឥណ្ឌូនេស៊ីនូវបទពិសោធន៍ចូលរួមTPP - ảnh 1
ឯកអគ្គរដ្ឋទូត លោកស្រី Nguyen Nguyet Nga ក្នុងសិក្ខាសាលា

(VOVworld)-នាថ្ងៃទី១០សីហា នៅក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ីបានប្រព្រឹត្ត
ទៅសិក្ខាសាលាស្តីពី “មេរៀនបទពិសោធន៍របស់វៀតណាមក្នុងដំណើរការចូល​រួម
កិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP)”។ វាគ្មិនក្នុង
សិក្ខាសាលានេះគឺឯកអគ្គរដ្ឋទូតវៀតណាមលោកស្រី Nguyen Nguyet Nga ។ នេះ
ជាឱកាសសម្រាប់វៀតណាមចែករំលែកនូវបទពិសោធន៍អំពីការចូលរួមរាល់ កិច្ច
ព្រមព្រៀងពាណិជ្ជកម្មសេរី FTA ជំនាន់ថ្មី ជាពិសេសគឺកិច្ចព្រមព្រៀង TPP ជាមួយ
ឥណ្ឌូនេស៊ី។​តាមលោកស្រី Nguyen Nguyet Nga ថាបច្ចុប្បន្ន ឥណ្ឌូនេស៊ី កំពុងស្ថិត
ក្នុងចំណោមក្រុម២០ប្រទេសមានខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបនឹង លេចចេញ
លើពិភពលោកនិងជាប្រទេសនាំមុខគេក្នុងសម្ព័ន្ធតភ្ជាប់ អាស៊ាន និងជាប្រទេស
សមាជិកបង្កើត APEC តាមនោះ ឥណ្ឌូនេស៊ីអាចជឿ ជាក់ទៅលើថានៈរបស់ខ្លួននិង
អាចទទួលបានផលប្រយោជន៍ជាច្រើននៅពេល ចូលរួម TPP៕

ប្រតិកម្មទៅវិញ

ផ្សេងៗ