វៀតណាមចែករំលែកបទពិសោធន៍ក្នុងការអនុវត្តបច្ចេកវិទ្យានុយក្លេអ៊ែរដើម្បី ឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺ Covid-19

(VOVWORLD) - ចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី១៩ ខែមិថុនាឆ្នាំ ២០២០ ក្រុមប្រឹក្សាអភិបាលនៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានបើកកិច្ចប្រជុំតាមអនឡាញ ដើម្បីពិភាក្សាពីបញ្ហាសំខាន់ៗក្នុងសកម្មភាពរបស់ IAEA ។
វៀតណាមចែករំលែកបទពិសោធន៍ក្នុងការអនុវត្តបច្ចេកវិទ្យានុយក្លេអ៊ែរដើម្បី ឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺ Covid-19 - ảnh 1លោកឯកអគ្គរដ្ឋទូត Le Dung តំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការ IAEA  (រូបថត៖ VGP) 

ថ្លែងមតិនៅក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Le Dung តំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការ IAEA បានបញ្ជាក់ថាគិតត្រឹមថ្ងៃទី ១៦ ខែមិថុនាឆ្នាំ ២០២០ ប្រទេសវៀតណាមបានបញ្ជាក់ថាមានករណីឆ្លងវីរុស SARS-CoV-2 ចំនួន ៣៣៤ ករណីនិងបានព្យាបាលដោយជោគជ័យនូវករណីជាច្រើនរួមទាំងអ្នកជំងឺខ្លះមានអាការៈធ្ងន់ធ្ងរហើយគ្មានករណីណាមួយស្លាប់នោះឡើយ។

លោក Le Dung បានបន្ថែមទៀតថាលទ្ធផលខាងលើបានមកពីមូលហេតុជាច្រើនរួមទាំងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលវៀតណាមក្នុងការអនុវត្តវិធានការចាំបាច់នានាដើម្បីរាំងខ្ទប់ការរីករាលដាលនៃជំងឺនិងការសម្របសម្រួល ការគាំទ្រពីមិត្តភក្តិ អន្តរជាតិ ក្នុងនោះមានអង្គការ IAEA ផងដែរ។ រាល់សម្ភារៈឧបករណ៍និងការណែនាំដែលបានផ្គត់ផ្គង់ដោយអង្គការ IAEA បានជួយដល់ស្ថាប័នជំនាញរបស់វៀតណាមក្នុងអនុវត្តបច្ចេកទេស RT-PCR និង ជួយរកឃើញវីរុស SARS-CoV-2 យ៉ាងត្រឹមត្រូវផងដែរ។

ក្នុងឱកាសនេះលោកឯកអគ្គរដ្ឋទូត Le Dung បានអបអរសាទរចំពោះការកសាង កម្មវិធីសកម្មភាព របស់ IAEA ស្តីពីការឆ្លើយតបទៅនឹងជំងឺដែលផ្តើមចេញមកពីសត្វ ហើយលោកក៏បានអះអាងសារជាថ្មីម្តងទៀតអំពីការសន្យារបស់វៀតណាមព្រមទាំងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយ IAEA ក្នុងការជំរុញការអនុវត្ត      បច្ចេកវិទ្យានុយក្លេអ៊ែរក្នុងគោលដៅសន្តិភាព និងបម្រើការអភិវឌ្ឍន៍ប្រកបដោយ ចីរភាព ជាពិសេសគឺក្នុងការដោះស្រាយបញ្ហាជាសកល ដូចជាជំងឺរាតត្បាត ការប្រែប្រួលអាកាសធាតុ ការបំពុលបរិស្ថានជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ