វៀតណាមចង់សហប្រតិបត្តិការជាមួយអង្គកាទេសចរណ៍ពិភពលោក។

VOV-នាថ្ងៃទី២០មេសានៅពិធីទទួលជួបសន្ទនាជាមួយលោក Taleb Rifai អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក (UNWTO) ដែលកំពុងបំពេញ​
ទស្សន​កិច្ចនៅវៀតណាម អនុប្រធានរដ្ឋវៀតណាម Nguyen Thi Doan បាន
ចាត់​ទុក​ថា ដោយសារ UNWTO បានជួយឧបត្ថម្ភវៀតណាមជាច្រើនលើ
វិស័យ​អភិវឌ្ឍន៍ផ្នែកទេសចរណ៍ក្នុងរយៈពេលកន្លងទៅដូច្នេះវៀតណាមក៏
បានអភិវឌ្ឍន៍​ទេសចរណ៍តាមទឹសចីរភាព កសាងបានកន្លែងទេសចរណ៍
ល្បីឈ្មោះជាច្រើន។ អនុប្រធានរដ្ឋចង់ឲ្យ ក្នុងរយៈពេលខាងមុខ UNWTO
នឹងយកចិត្តទុកដាក់ជួយ​ឧបត្ថម្ភផ្នែកទេសចរណ៍វៀតណាមថែមទៀតក្នុង
ការកសាងពាណិជ្ជសញ្ញា ផ្សព្វផ្សាយរូបភាពផលិតផលបណ្ដុះបណ្ដាល អំពីប្រភពកំលាំងទេសចរណ៍របស់​វៀតណាមអភិវឌ្ឍន៍ទេសចរណ៍ ដើរទន្ទឹមនឹងការធានាសុខុមាលភាពសង្គមការពារ​បរិស្ថាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ