វៀតណាមចាត់ទុកការងារកាត់បន្ថយភាពក្រីក្រជាគោលដៅសកលខ្ពស់បំផុត

(VOVworld)-នារសៀលថ្ងៃទី៤កុម្ភៈ ឯកអគ្គរដ្ឋទូត​Nguyen Phuong Nga ប្រធានក្រុម បេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចំាអ.ស.ប បានមានបទសន្ទរកថា​នៅសម័យ ប្រជុំលើកទី៥៤នៃគណៈកម្មាធិការអភិវឌ្ឍន៍សង្គម ចំណុះក្រុម ប្រឹក្សាសេដ្ឋកិច្ចសង្គម
អ.ស.ប ក្នុងនោះបានសង្កត់ធ្ងន់ថាការកាត់បន្ថយភាព ក្រីក្រនៅបន្តជាគោលដៅ
សកលខ្ពស់បំផុតរបស់វៀតណាម។​ លោកស្រី Nguyen Phuong Nga បានចាត់ទុកថា
ដើម្បីអនុវត្តន៍ប្រកបដោយជោគជ័យនូវគោលដៅអភិ វឌ្ឍនិរន្តរភាពនិងរបៀបវារៈ
២០៣០ គឺគោលនយោបាយសង្គម គោលនយោ បាយសេដ្ឋកិច្ចត្រូវបានកសាងឲ្យ
សមស្របដោយមានការជួយគ្នាទៅវិញទៅ មក ព្រមទាំងផ្តោតសំខាន់លើការងារការ
ពារបរិស្ថាន។

       ក្នុងឱកាសនេះដែរ លោកស្រី Nguyen Phuong Nga បានឧទ្ទេសនាម នូវគោល
នយោបាយ សមិទ្ធិរបស់វៀតណាមក្នុងការងារកាត់បន្ថយភាពក្រីក្រ ធានាសន្តិសុខ
សង្គមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ