វៀតណាមចាត់ទុកម៉ុងហ្គោលីជាដៃគូសំខាន់

វៀតណាមចាត់ទុកម៉ុងហ្គោលីជាដៃគូសំខាន់ - ảnh 1
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសម៉ុងហ្គោលី លោក Tsend Munkh Orgil (រូបថតៈVũ Dũng/VOV)

(VOVworld)-នាថ្ងៃទី៤មេសានៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Nguyen
Xuan Phuc អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសម៉ុងហ្គោលី លោក
Tsend Munkh Orgil ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ នៅ
ទីនេះ លោក Nguyen Xuan Phuc បានស្នើឲ្យប្រទេសទាំងពីរ បន្តរក្សារាល់ដំណើរ
ទស្សនកិច្ច បើកទូលាយទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យ។ វៀតណាម
ក៏បានស្នើឲ្យម៉ុងហ្គោលី គាំទ្រគោលជំហរបស់វៀតណាមនិងអាស៊ាន អំពីការរក្សា
សន្តិភាព ស្ថិរភាពនិងធានាសេរីភាពនាវាចរណ៍​ អាកាសចរណ៍នៅ សមុទ្រខាង
កើតដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើច្បាប់អន្តរជាតិ ក្នុងនោះមានអនុ
សញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២។

       រីឯខ្លួនវិញ លោក Tsend Munkh Orgil បានជូនដំណឹងនូវលទ្ធផលល្អប្រសើរ
 នៃកិច្ចចរចាជាមួយឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីការបរទេសវៀតណាម
លោក Pham Binh Minh ។ លោក លោក Tsend Munkh Orgil ជឿជាក់ថា វៀត
ណាមនឹងរៀបចំប្រកបដោយជោគជ័យ សន្និសីទ APEC ២០១៧។ លោករូបនេះ
បានឲ្យដឹងថា ម៉ុងហ្គោលី ត្រៀមជា ស្រេចសហការជាមួយវៀតណាមលើវិស័យ
ជាប្រៀបខ្លាំងរបស់ម៉ុងហ្គោលី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ