វៀតណាម-ចិនជំរុញពាណិជ្ជកម្មផលិតផលកសិកម្ម ក្នុងបរិបទនៃការរីករាលដាលជំងឺរាតត្បាត COVID-19

(VOVWORLD) -  នាព្រឹកថ្ងៃទី ១៦ ខែមេសា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ លោក Nguyen Xuan Cuong បានជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម លោក Xiong Bo ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍន៍វិស័យកសិកម្មនិងពាណិជ្ជកម្មផលិត ផលកសិកម្មរវាងវៀតណាមនិងចិន ចំពោះមុខផលប៉ះពាល់នៃការរាតត្បាត COVID-19។

វៀតណាម-ចិនជំរុញពាណិជ្ជកម្មផលិតផលកសិកម្ម ក្នុងបរិបទនៃការរីករាលដាលជំងឺរាតត្បាត COVID-19 - ảnh 1 រូបថតៈ vov.vn

ក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរបានផ្តោតការយកចិត្តទុកដាក់ លើ ការបើកទីផ្សារកសិផលព្រៃឈើ និងជលផល រួមទាំងការអភិវឌ្ឍពាណិជ្ជ កម្មតាមព្រំដែនផងដែរ។ តាមនោះ យោងតាមសំណើរស្នើ សុំបង្កើតបញ្ជីអាជីវកម្មនាំចេញ ដែលមានសិទ្ធទទួលបានការលើកលែង ការត្រួតពិនិត្យ ដើម្បីកាត់បន្ថយពេលវេលាបំពេញបែបបទឆ្លងដែន។ ទន្ទឹមជាមួយគ្នានោះ ភាគីទាំងពីរទទួលស្គាល់លទ្ធផលភូតគាមអនាម័យរបស់គ្នាទៅវិញទៅមក ដោយមិនចាំបាច់ធ្វើភូតគាមអនាម័យសម្រាប់ទំនិញនាំចេញរបស់វៀតណាម។ ម្យ៉ាងវិញទៀត សម្របសម្រួលយ៉ាងសកម្មនូវប្រតិបត្តិការនៃ

“លំហូរអាទិភាព” ឆ្លងដែន ដោយអូសបន្លាយពេលវេលាសម្រាប់ផលិតផលកសិកម្មដែលនាំចេញ នាំចូលពីភាគីទាំងពីរ ចាប់ពីម៉ោង ៧ ព្រឹកដល់ ១០ យប់ (តាមម៉ោងនៅហាណូយ) តាមរយៈច្រកព្រំដែនអន្តរជាតិផ្លូវ គោកលេខ ២ Kim Thanh (Lao Cai)  - Bac Son៕

ប្រតិកម្មទៅវិញ

ផ្សេងៗ