វៀតណាម-ចិនផ្លាស់ប្តូរដ៏ស្មោះត្រង់ស្តីពីបណ្ដាបញ្ហាលើសមុទ្រ



វៀតណាម-ចិនផ្លាស់ប្តូរដ៏ស្មោះត្រង់ស្តីពីបណ្ដាបញ្ហាលើសមុទ្រ - ảnh 1
វៀតណាម-ចិនផ្លាស់ប្តូរដ៏ស្មោះត្រង់ស្តីពីបណ្ដាបញ្ហាលើសមុទ្រ (Image: VOV)

(VOVworld) – ទទួលសេចក្តីអញ្ចើញរបស់សមាជិករដ្ឋាភិបាលចិន លោក
Yang Jiechi ចាប់ពីថ្ងៃទី ១៧ ដល់ទី ១៩ មិថុនា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រី ការបរទេសវៀតណាម លោក Pham Binh Minh បានចូលរួមសម័យប្រជុំលើកទី ៨ គណៈកម្មាធិការទទួលបន្ទុកកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម-ចិន។
នារសៀលថ្ងៃទី ១៨ មិថុនា នៅមហោសាលប្រជាជនចិន ឧបនាយករដ្ឋមន្ត្រី
Pham Binh Minh បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីប្រទេសសាមី លោក
Li Kieqang។ ក្នុងជំនួប លោក Pham Binh Minh បានអះអាងថា៖ វៀតណាមជានិច្ច កាលគោរពការអភិវឌ្ឍន៍ស្ថិរភាពទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុង
ជ្រោយ ជាមួយចិន ហើយមានគោលបំណងថា៖ ភាគីទាំង ២ ជំរុញកិច្ចសហ
ប្រតិបត្តិការ លើគ្រប់វិស័យជាពិសេសគឺការដោះស្រាយការខ្វែងគំនិតនៅ
សមុទ្រដើម្បីមិនជះ ឥទ្ធិពលដល់ទំនាក់ទំនងទ្វេភាគី។ មុននោះ  ថ្នាក់ដឹកនាំ
ទាំង ២ រូបបានឯកភាព អនុវត្តផែនការសហប្រតិបត្តិការប្រកបដោយប្រសិទ្ធ
ភាពរវាងបក្សទាំង ២ ដំណាក់កាល ២០១៦-២០២០ រៀបចំល្អសកម្មភាព
ជួបប្រាស្រ័យមិត្តភាពរវាងប្រជាជននិងយុវជននៃប្រទេសទាំង ២ ក្នុងឆ្នាំ
២០១៥។ ភាគីទាំង ២ សន្យាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម
ការវិនិយោគអភិវឌ្ឍន៍និរន្តភាពជាដើម។

ផ្លាស់ប្តូរដ៏ស្មោះត្រង់ស្តីពីបញ្ហាលើសមុទ្រ ថ្នាក់ដឹកនាំទាំង ២ រូបបានសង្កត់ធ្ងន់ ទៅលើការប្រតិបត្តិតាមការយល់ដឹងរួមដែលទទួលបានរវាងប្រទេសទាំង ២
អនុវត្តដ៏ត្រឹមត្រូវ “កិច្ចព្រមព្រៀងស្តីពីគោលការណ៍ជាសារវន្តក្នុងការបញ្ជាណែ នាំដោះស្រាយបញ្ហាលើសមុទ្ររវាងវៀតណាមនិងចិន” ប្រើប្រាស់ល្អយន្តការ ចរចារថ្នាក់រដ្ឋាភិបាលស្តីពីខ្សែព្រំដែនវៀតណាម-ចិននិងអនុវត្តយ៉ាងម៉តចត់និង ប្រកបដោយប្រសិទ្ធភាពសេចក្តីថ្លែងការស្តីពីក្រមប្រតិបត្តិសំរាប់ភាគីនានានៅ
សមុទ្រខាងកើត (DOC) សេចក្តីថ្លែងការតំបន់នៅសមុទ្រខាងកើត​ (COC)។
នាថ្ងៃ ដ៏ដែល ឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានជួបសន្ទនាជាមួយរដ្ឋមន្ត្រី ក្រសួងការបរទេសចិន លោក Wang Yi ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ