វៀតណាម-ចិនពង្រឹងទំនាក់មិត្តភាព និងសហប្រតិបត្តិការ លើគ្រប់វិស័យ

(VOVworld)-តាមអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចំានៅចិនឲ្យដឹងថា៖
ទទួលសេចក្តីអញ្ជើញរបស់មជ្ឈឹមបក្សកុម្មុយនីស្តចិន លោក To Huy Ruaសមាជិក ការិយាល័យនយោបាយ លេខាមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនិងជាប្រធាន
គណៈកម្មាធិការចាត់តាំងមជ្ឈឹមបក្ស បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅ
ចិនចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី២០កុម្ភៈឆ្នាំ ២០១២។នារសៀលថ្ងៃទី១៦កុម្ភៈ នៅមហា  សាលប្រជាជននៅប៉េកំាង លោក Li changchun សមាជិកអចិន្រ្តៃ នៃការិយាល័យ  នយោបាយមជ្ឈឹមបក្សកុម្មយនិស្តចិន បានមានការជួបសន្ទនាជាមួយលោក To Huy 
Rua និងគណៈប្រតិភូបក្សកម្មុយនិស្តវៀតណាម។នៅក្នុងជំនួប លោក Li changchun            បានអះអាងថា៖រដ្ឋាភិបាលនិងប្រជាជនចិនជានិច្ចកាលយកចិត្តទុកដាក់ដល់ការ  

វៀតណាម-ចិនពង្រឹងទំនាក់មិត្តភាព និងសហប្រតិបត្តិការ លើគ្រប់វិស័យ - ảnh 1
លោក To Huy Rua(ខាងឆ្វែង) ជួបជាមួយលោក Li changchun នៅមហាសាលប្រជាជនប៉េកំាង(Foto:baotintuc.vn)

អភិវឌ្ឍន៌ទំនាក់ទំនង ដៃគូរយុទ្ធសាស្រ្តលើគ្រប់វិស័យចិន-វៀតណាម ទន្ទឹមនឹងនោះ  ភាគីចិននិងរួមជាមួយភាគីវៀតណាមជំរុញទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការ
លើគ្រប់វិស័យរវាងបក្សទាំងពីរ ប្រទេសទាំងពីរឲ្យកាន់តែស៊ីជំរៅ នាំមកផលប្រយោ
ជន៌ ជាក់ស្តែងឲ្យប្រជាជននៃប្រទេសទាំងពីរ។

        រីឯខ្លួនឯងវិញ លោក To Huy Rua បានអះអាងថា៖ បក្ស រដ្ឋ និងប្រជាជន វៀត ណាមមានគោលបំណងរួមជាមួយភាគីចិន អនុវត្តការយល់ដឹងរួមដែលថ្នាក់ដឹកនាំ
ជាន់ខ្ពស់ នៃបក្សទាំងពីរ និងប្រទេសទាំងពីរទទួលបានក្នុងឪកាសដំណើរទស្សនកិច្ច
ចិនរបស់អគ្គលេខាបក្សកុម្មុនិស្តវៀតណាម Nguyen Phu Trong នាពេលកន្លងទៅ សំ
ដៅជំរុញការជួបប្រាស្រ័យកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងដោះស្រាយរាល់
បញ្ហានៅសេសសល់ក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ ឲ្យសមស្រប ដើម្បីផលប្រ
យោជន៌របស់ប្រជាជននៃប្រទេសទាំងពីរផងដែរ។

វៀតណាម-ចិនពង្រឹងទំនាក់មិត្តភាព និងសហប្រតិបត្តិការ លើគ្រប់វិស័យ - ảnh 2
លោក Li yuanchao ជួបសន្ទនាជាមួយគណៈប្រតិភូវៀតណាម
(Foto: vov.vn)

        មុននោះ លោក To Huy Rua បានមានការជួបសន្ទនាជាមួយគណៈប្រតិភូបក្ស  កុម្មយនិស្តចិនដឹកនាំដោយលោក  Li yuanchao  សមាជិកការិយាល័យនយោបាយ  និងជាប្រធានគណៈ កម្មាធិការចាត់តាំងមជ្ឈឹមបក្ស។ ភាគីទាំងពីរបានផ្លាស់ប្តូរ បទ
ពិសោធន៌ស្តីអំពី ការងារចាត់តាំងរបស់បក្សទាំងពីរ និងឯកភាពគ្នាថានឹងបង្កើនកិច្ច
សហប្រតិបត្តិការរវាងគណៈកម្មាធិការចាត់តាំងមជ្ឈឹមនៃបក្សទាំងពីរទៀតផង។

        ក្នុងរយៈពេលស្នាក់នៅប៉េកំាង លោក To Huy Rua និងគណៈប្រតិភូ វៀតណាម បានមានជំនួបធ្វើការជាមួយប្រធានគណៈកម្មការទំនាក់ទំនងកិច្ចការបរទេសមជ្ឈឹម បក្សកម្មុយនិស្តចិន  Wang jia               ផងដែរ៕
ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ