វៀតណាម-ចិនមានយថាទស្សន៍សហប្រតិបត្តិការដ៏ភ្លឺស្វាង

(VOVWORLD) - ក្រោយរយៈពេល ១៥ ឆ្នាំចាប់ពីការបង្កើតទំនាក់ទំនងភាពជាដៃគូសហប្រតិ បត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ (២០០៨-២០២៣) វៀតណាម និងចិនទទួលបាន សមិទ្ធផលសហប្រតិបត្តិការលើវិស័យជាច្រើន។ 

វៀតណាម-ចិនមានយថាទស្សន៍សហប្រតិបត្តិការដ៏ភ្លឺស្វាង - ảnh 1លោកសាស្រ្តាចារ្យ មេ លឿង ឆ្លើយសម្ភាសន៍អ្នកយកព័ត៌មាន VOV។
ទំនាក់ទំនងរវាងប្រទេសទាំងពីរមាន យថាទស្សន៍ភ្លឺស្វាង។ ប្រការនេះត្រូវបានសង្កត់ធ្ងន់ដោយលោកសាស្រ្តាចារ្យ មេ លឿង នាយកមជ្ឈមណ្ឌលសិក្សាអាស៊ីអាគ្នេយ៍ ប្រធានវិទ្យាស្ថានច្បាប់នៃសាកលវិទ្យា ល័យភាសាបរទេសប៉េកាំង ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសំឡេង វៀតណាម។ យោងតាមលោកសាស្ត្រាចារ្យ មេ លឿង ការបង្កើតទំនាក់ទំនងដៃគូ សហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងចិន បានបង្ហាញថា ទំនុកចិត្តនយោបាយរវាងភាគីទាំងពីរត្រូវបានពង្រឹង ហើយប្រការនេះត្រូវបានឆ្លុះ បញ្ចាំងតាមរយៈដំណើរទស្សនកិច្ច និងការជួបប្រាស្រ័យជាន់ខ្ពស់ជាប្រចាំរវាងថ្នាក់ ដឹកនាំនៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនយោបាយ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និង ពាណិជ្ជកម្មរវាងភាគីទាំងពីរក៏កំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័សផងដែរ។ ទំហំនាំ ចូលនិងនាំចេញរវាងប្រទេសទាំងពីរបានកើនឡើងប្រហែល ១០ ដងចាប់តាំងពីឆ្នាំ ២០០៨ មក។ កាលពីឆ្នាំមុន វៀតណាមជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសចិន នៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងជាដៃគូធំទី ៤ របស់ចិនបន្ទាប់ ពីសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ