វៀតណាមចូលរួមកិច្ចប្រជុំ SOM ជំរុញ TPP នៅក្នុងប្រទេសអូស្រ្តាលី

(VOVWORLD) -កិច្ចប្រជុំរបស់បណ្ដាមន្ត្រីជាន់ខ្ពស់ (SOM) របស់ប្រទេសទាំង 11 ដែលចូលរួមក្នុងកិច្ចព្រមព្រៀងដៃគូរអន្តរប៉ាស៊ីហ្វិក (TPP) បានបើកនៅទីក្រុងស៊ីដនី  (ប្រទេសអូស្ត្រាលី) ដើម្បីស្វែងរកវិធីជំរុញកិច្ចព្រមព្រៀងនេះ បន្ទាប់ពីអាមេរិកដកខ្លួនចេញ ដើមឆ្នាំនេះ។
វៀតណាមចូលរួមកិច្ចប្រជុំ SOM ជំរុញ TPP នៅក្នុងប្រទេសអូស្រ្តាលី - ảnh 1វៀតណាមចូលរួមកិច្ចប្រជុំ SOM ជំរុញ TPP នៅក្នុងប្រទេសអូស្រ្តាលី 

នារសៀលថ្ងៃទី២៨សីហាកិច្ចប្រជុំរបស់បណ្ដាមន្ត្រីជាន់ខ្ពស់ (SOM) របស់ប្រទេសទាំង 11 ដែលចូលរួមក្នុងកិច្ចព្រមព្រៀងដៃគូរអន្តរប៉ាស៊ីហ្វិក (TPP) បានបើកនៅទីក្រុងស៊ីដនី (ប្រទេសអូស្ត្រាលី) ដើម្បីស្វែងរកវិធីជំរុញកិច្ចព្រមព្រៀងនេះ បន្ទាប់ពីអាមេរិកដកខ្លួនចេញ ដើមឆ្នាំនេះ។  គណៈប្រតិភូវៀតណាម ដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងឧស្សាហ ពាណិជ្ជកម្ម លោក Tran Quoc Khanh បានអញ្ជើញចូលរួមកិច្ចប្រជុំលើកនេះ។ ថ្លែងសុន្ទរកថាស្វាគមន៍ប្រធានក្រុមចរចារនៃប្រទេសម្ចាស់ផ្ទះអូស្ត្រាលី លោក Justin Brown មានគោលបំណងថា៖នឹងសម្រេចបានការព្រមព្រៀងចុងក្រោយដើម្បី TPPអាចចូលជាធរមានបន្ទាប់ពីសន្និសីទកំពូល នៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ី-ប៉ាស៊ីហ្វីក (APEC) នៅទីក្រុង Da Nang (វៀតណាម)នាខែវិច្ឆិកាខាងមុខ។

ក្នុងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី ២៨ដល់ថ្ងៃទី ខែសីហា ក្រុមចរចារនៃ ប្រទេសទាំង១១ បានដំណើការចរចារ ដើម្បីស្វែងរកវិធីកែប្រែច្បាប់ដើមនៃកិច្ចព្រមព្រៀង TPP ឱ្យសមស្របនឹងស្ថានភាពជាក់ស្តែងថ្មី។ ក្នុងកិច្ចប្រជុំកាលពីខែមុននៅទីក្រុងតូក្យូ (ប្រទេសជប៉ុន) បណ្ដាប្រទេសចូលរួមចរចារ TPP បានឯកភាពជំរុញកិច្ចព្រមព្រៀងនេះចូលជាធរមានតាមក្របខ័ណ្ឌថ្មីមួយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ