វៀតណាមចូលរួមកិច្ចប្រជុំក្រុមប្រឹក្សារួមរបស់មជ្ឈមណ្ឌលអាស៊ាន - ចិន

(VOVWORLD) - នៅក្នុងកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូតលោក Tran Duc Binh ប្រធានបេសកកម្មអចិន្រ្តៃយ៍ វៀតណាមប្រចាំនៅអាស៊ានបានបកស្រាយអំពីការយកចិត្តទុកដាក់ និងអាទិភាពរបស់វៀតណាម ដើម្បីអនុវត្តប្រធានបទ“អាស៊ានតភ្ជាប់ និងម្ចាស់ការបន្សាំ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០។
វៀតណាមចូលរួមកិច្ចប្រជុំក្រុមប្រឹក្សារួមរបស់មជ្ឈមណ្ឌលអាស៊ាន - ចិន - ảnh 1 កិច្ចប្រជុំក្រុមប្រឹក្សារួមរបស់មជ្ឈមណ្ឌលអាស៊ាន - ចិន (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) 

កាលពីចុងសប្តាហ៍មុន នៅប្រទេសចិន បានប្រព្រឹត្តិទៅកិច្ចប្រជុំលើកទី ៩ នៃក្រុមប្រឹក្សារួមរបស់មជ្ឈមណ្ឌលអាស៊ាន - ចិន (ACC)។ នេះគឺជាកិច្ចប្រជុំប្រចាំឆ្នាំដើម្បីពិនិត្យនិងវាយតម្លៃលើការអនុវត្តសកម្មភាពរបស់មជ្ឈមណ្ឌលអាស៊ានចិនក្នុងឆ្នាំ ២០១៩ និងតាមរយៈរបៀបវារៈឆ្នាំ ២០២០។

នៅក្នុងកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូតលោក Tran Duc Binh ប្រធានបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអាស៊ានបានបកស្រាយអំពីការយកចិត្តទុកដាក់ និងអាទិភាពរបស់វៀតណាម ដើម្បីអនុវត្តប្រធានបទ“អាស៊ានតភ្ជាប់ និងម្ចាស់ការបន្សាំ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០។

ក្នុងនាមជាសហប្រធាននៃក្រុមប្រឹក្សារួម ACC ក្នុងឆ្នាំ ២០២០ វៀតណាមនឹងគាំទ្រនិងសហការយ៉ាងជិតស្និទ្ធិជាមួយចិន បណ្ដាប្រទេសអាស៊ាន និងលេខាធិការដ្ឋាន ACC ដើម្បីជំរុញការអនុវត្ត ប្រកបដោយប្រសិទ្ធភាព និងជោគជ័យនូវរាល់សកម្មភាពាពរបស់ផែនការការងារឆ្នាំ ២០២០ សំដៅពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ វប្បធម៌ រវាងប្រជាជនអាស៊ាននិងចិន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ