វៀតណាមចូលរួមកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលការតភ្ជាប់អាស៊ាន

(VOVWORLD) - អង្គប្រជុំបានទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពជាវិជ្ជមានក្នុងការអនុវត្តវិស័យយុទ្ធសាស្ត្រទាំង៥ និងគំនិតផ្តួចផ្តើមចំនួន ១៤/១៥ នៃផែនការមេស្ដីពីការតភ្ជាប់អាស៊ាន ២០២៥ (MPAC ២០២៥)។
វៀតណាមចូលរួមកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលការតភ្ជាប់អាស៊ាន - ảnh 1កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលការតភ្ជាប់អាស៊ាន (ACCC លើកទី ១ ឆ្នាំ ២០២២) នៅទីស្នាក់ការលេខាធិការដ្ឋានអាស៊ាននៅទីក្រុងហ្សាកាតា (ឥណ្ឌូនេស៊ី) (រូបថត៖ VOV)

នាថ្ងៃទី ១៨ មេសា លោកឯកអគ្គរដ្ឋទូត Nguyen Hai Bang ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដឹកនាំគណៈប្រតិភូវៀតណាម អញ្ជើញចូលរួមកិច្ចប្រជុំដើមដំបូងក្នុងឆ្នាំ ២០២២ នៃគណៈកម្មាធិការសម្របសម្រួលការតភ្ជាប់អាស៊ាន (ACCC លើកទី ១ ឆ្នាំ ២០២២) នៅទីស្នាក់ការលេខាធិការដ្ឋានអាស៊ាននៅទីក្រុងហ្សាកាតា (ឥណ្ឌូនេស៊ី)។ អង្គប្រជុំបានទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពជាវិជ្ជមានក្នុងការអនុវត្តវិស័យយុទ្ធសាស្ត្រទាំង៥ និងគំនិតផ្តួចផ្តើមចំនួន ១៤/១៥ នៃផែនការមេស្ដីពីការតភ្ជាប់អាស៊ាន ២០២៥ (MPAC ២០២៥)។ នារយៈពេលខាងមុខ អាស៊ាននឹងប្រមូលផ្ដុំប្រភពធនធាន កៀរគរភាគីដៃគូចូលរួម និងជំរុញរាល់គម្រោងលើវិស័យយុទ្ធសាស្ត្រ។ ជាក់ស្ដែង អាស៊ាននឹងផ្ដល់អាទិភាពលើការអនុវត្តន៍ ឬតភ្ជាប់លទ្ធផលនៃគម្រោងវាយតម្លៃលើអនាគតនៃហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព និងផ្ដល់អាទិភាពក្រោយជំងឺរាតត្បាត កសាងទិន្នន័យអំពីបណ្ដាញពាណិជ្ជកម្ម កសាងវចនានុក្រមអំពីទិន្នន័យបើកចំហអាស៊ាន បង្កើនការអភិវឌ្ឍមូលដ្ឋានគ្រឹះឌីជីថលជាដើម។

ក្រៅពីនេះ អង្គប្រជុំក៏បានសង្កត់ធ្ងន់លើសារៈសំខាន់ក្នុងការបង្កើនការផ្សព្វផ្សាយយ៉ាងទូលំទូលាយអំពីខ្លឹមសារ និងអត្ថប្រយោជន៍របស់ MPAC ២០២៥ ក្នុងឆ្នាំ ២០២២ ផងដែរ។ អង្គប្រជុំក៏បានឯកភាពគ្នាបង្កើនយន្តការសម្រេបសម្រួលគ្នា និងតភ្ជាប់ការអនុវត្តន៍ MPAC ២០២៥ ជាមួយគំនិតផ្តួចផ្តើមតភ្ជាប់តំបន់ និងបណ្ដាប្រទេសដៃគូរបស់អាស៊ានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ